បងប្អូនជនជាតិដើមភាគតិចក្នុងសហគមន៍ចំនួនពីរប្រមូលផ្តុំគ្នាផ្ទុះការតវ៉ាទាមទារដកហូតផ្ទៃដីភ្នំពីឧកញ៉ាម្នាក់ទុកជាសម្បត្តិរួមដូនតាវិញដោយផ្តើមចេញពីលួចលក់ចែកលុយគ្នាមិនស្មើ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ មានសហគមន៍ជនជាតិដើមភាគតិចចំនួនពីរក្រុមកំពុងធ្វើសកម្មភាពតវ៉ាចង់ស្នើសុំផ្ទៃដីភ្នំចំនួន៦ស្មើនឹងប្រមាណជាង៦០ហិកតាដែលបច្ចុប្បន្នមានក្រុមហ៊ុនរបស់ឧកញ៉ាម្នាក់បានប្រើគ្រឿងចក្រជីកកាយនិងហ៊ុមព័ទ្ធដោយរបងលួសយកនោះមករក្សាទុកជាសម្បត្តិរួមរបស់ដូនតាជនជាតិដើមភាគតិចសម្រាប់កូនចៅជំនាន់ក្រោយរបស់ពួកគាត់វិញ។

ផ្ទៃដីភ្នំចំនួន៦ស្មើនឹងប្រមាណជាង៦០ហិកតាមានក្រុមហ៊ុនឧកញ៉ាម្នាក់បានហ៊ុមព័ទ្ធដោយរបងលួសបម្រុងយកធ្វើជាកម្មសិទ្ធិហើយត្រូវប្រជាសហគមន៍ចំនួនពីរក្រុមដណ្តើមគ្នាតវ៉ាយកមករក្សាទុកជាសម្បត្តិរួមដូនតានោះគឺស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ 

កន្លងទៅថ្មីៗនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នេះប្រជាសហគមនន៍ជនជាតិដើមភាគតិចជិត៣០០គ្រួសារក៏បានប្រមូលផ្តុំជួបជុំនៅលើទីតាំផ្ទៃដីភ្នំនោះដែរដើម្បីធ្វើការស្នើសុំសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយធ្វើអន្តរាគមន៍រក្សាផ្ទៃដីភ្នំនោះទុកជាសម្បត្តិរួមរបស់ដូនតាសម្រាប់កូនចៅជំនាន់ក្រោយពួកគាត់។

នៅក្នុងខណៈដែលបងប្អូនជនជាតិដើមភាគតិចនៅភូមិពូលូងបានប្រមូលផ្តុំគ្នាតវ៉ាស្នើសុំរក្សាផ្ទៃដីភ្នំទុកជាសម្បត្តិរួមដូនតានោះ គេបានក្រឡេកមើលទៅខាងភាគីអាជ្ញាធរខេត្ត-ក្រុងនិងមន្ត្រីជំនាញមិនខ្ចីអើពើសោះឡើយដែលទំនងដូចជាមានអាថ៌កំបាំង​អ្វីមួយនៅក្នុងរឿងនោះ។ 

ទាក់ទឹននិងការហ៊ុមព័ទ្ទលើផ្ទៃដីភ្នំនោះដែរ លោក ចែន វណ្ណា អាយុ៥២ឆ្នាំ តំណាងបងប្អូនជនជាតិភាគតិចព្នងនៅភូមិពូលូង បានប្រាប់ថា កន្លងមកប្រជាសហគមន៍ភូមិពូលូង បានចូលរួមជាមួយលោក មាស ប្រុស មន្រ្តីតុលាការខេត្តមណ្ឌលគិរី រៀបចំជាសហគមន៍ចិញ្ចឹមគោ ដោយលោកមាស ប្រុស បានចំណាយទុនក្នុងការទិញគោមកចិញ្ចឹមនៅក្នុងសហគមន៍នោះដោយមានក្រុមហ៊ុនឧកញ៉ាម្នាក់នោះជាអ្នកសហការផ្គត់ផ្គង់ក្នុងការបើកកសិដ្ឋានផងដែរ។ 

ប៉ុន្តែក្រោយមកនៅឆ្នាំ២០២០នេះបែរជាក្រុមហ៊ុនរបស់ឧកញ៉ា​បានប្រើគ្រឿងចក្រ ជីកហ៊ុមព័ទ្ធដោយរបងលួសបម្រុងយកដីភ្នំដែលជាកេរតំណែលរបស់ដូនតាពួកគាត់ទៅវិញ។ 

ដូច្នេះហើយទើបពួកគាត់បានផ្តិតមេដៃទាមទារទៅអាជ្ញាធរខេត្តមណ្ឌលគិរីឱ្យជួយដោះស្រាយ ដើម្បីយកដីដែលជាកេររបស់ដូនតាពួកគាត់មកវិញ។

 ទោះបីយ៉ាងណា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តមណ្ឌលគិរីមិនទាន់មានដំណោះស្រាយដល់ពួកគាត់នៅឡើយទេ។

តាមប្រភពបានបង្ហើបមកថា ក្នុងផ្ទៃដីភ្នំដែលសហគមន៍ទាំងពីរកំពុងដណ្តើមគ្នាតវ៉ាទាមទារពីក្រុមហ៊ុនរបស់ឧកញ៉ាម្នាក់នោះគឺមានបំណងយកទៅលក់ឱ្យឈ្មួញផ្សេងដែលកំពុងឈរចាំនៅក្រោយខ្នងក្រុមសហគមន៍ទាំងពីរនោះ។ ព្រោះអីក្នុងចំណោមដីភ្នំទាំង៦ស្មើជាង៦០ហិកតានោះមានដីភ្នំមួយស្មើ៦ហិកតាត្រូវបាន

ក្រុមសហគមន៍មួយលួចលក់ដោយស្ងាត់ៗបាត់ទៅហើយដោយបានតម្លៃជាង១៤មុឺនដុល្លារឯណោះ។ 

ដើមចមនៃការបំបែកក្រុមសហគមន៍ភូមិជាពីរហើយបានធ្វើការតវ៉ារៀងៗខ្លួនរបស់សហគមន៍ទាមទារដកហូតដីភ្នំដែលនៅសេសសល់ចំនួន៥ភ្នំទៀតប្រមាណ៦០ហិកតាដែលមានក្រុមហ៊ុនឧកញ៉ាម្នាក់កំពុងកាន់កាប់នោះយកមករក្សារទុកជាសម្បត្តិរួមដូនតាវិញគឺផ្តើមចេញពីការចែកលាភមិនស្មើទើបរឿងនោះត្រូវផ្ទុះឡើង។ 

 ហេតុដូច្នេះ ទើបពួកគាត់ដាក់ពាក្យស្នើសុំទៅសម្តេចតេជោហ៊ុន សែន ជួយធ្វើអន្តរាគមន៍ដកដីពីឧកញ៉ាមួយនោះមករក្សាទុកជាកេរតំណែលរួមរបស់ដូនតាជនជាតិដើមភាគតិចសម្រាប់កូនចៅជំនាន់ក្រោយវិញជៀសវាងការដណ្តើមលាភគ្នា។ 

ក្នុងចំណោមបងប្អូនជនជាតិដើមភាគតិចក្នុងសហគមន៍មួយមានចំនួនជិត៣០០គ្រួសារនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ និងអ្នកភូមិក្បែរៗនោះជាច្រើនទៀតផងដែរ៕

      

...

ដោយ៖​ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print