ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់​ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ ក្រោយពីធ្វើសកម្មភាពឆក់យកទូរស័ព្ទពីបុរសម្នាក់នៅខណ្ឌមានជ័យ

ចែករំលែក៖

​ ភ្នំពេញ ៖​ កម្លាំងនគរបាលខណ្ឌមានជ័យ​ បានចាប់ខ្លួនជនសង្ស័យម្នាក់​ក្នុងចំណោមបក្ខពួក៤នាក់ក្រោយពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេច ហេីយជិះម៉ូតូយ៉ាងលឿនទៅដួលនៅមុខមន្ទីរពេទ្យរុស្ស៊ី កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំង២០២០ត្រង់ចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត(ហៅពេទ្យរុស្សុី)នៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ ជនសង្ស័យដែលសមត្ថកិច្ចចាប់បានមិនត្រូវបានស្គាល់ឈ្មោះនោះទេ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GZ.2810ជាអ្នក បិទគូទ។ចំណែកឯជនរងគ្រោះជិះម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ1CT.1666ជិះតែម្នាក់ឯង។

​ បេីតាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា​ ដំបូងឡើយគាត់ចេញពីហូបការគេនៅអុីអន២ ខណ្ឌសែនសុខ ហើយក៏ជិះម៉ូតូទៅផ្ទះវិញតាមបណ្ដោយផ្លូវលេខ២៧១ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ​ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូមកពីក្រោយចំនួន២គ្រឿងមានគ្នាបួននាក់ ដោយម៉ូតូទីមួយគឺម៉ាកហុងដាឌ្រីម និងម៉ូតូមួយទៀតមិនស្គាល់ម៉ាកបានធ្វើសកម្មភាពលូកយកទូរស័ព្ទដៃរបស់គាត់ពីក្នុងហោប៉ៅអាវខាងលើហើយក៏ជិះរត់គេចយ៉ាងលឿន ខណៈនោះគាត់បានស្រែកឆោឡោដេញតាមពីក្រោយធ្វើឲ្យជនសង្ស័យដែលជាអ្នកបិទគូទភិតភ័យក៏ជិះម៉ូតូលឿនទៅវាក់អឺនិឹងប្រជាពលរដ្ឋដែលឆ្លងកាត់នៅមុខមន្ទីរពេទ្យរុស្ស៊ីបណ្ដាលឲ្យដួលម៉ូតូហើយពេលនោះត្រូវបានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចាប់បានម្នាក់រត់រួចម្នាក់ និង២នាក់ទៀតជិះម៉ូតូយកទូរស័ព្ទរបស់គាត់គេចខ្លួន បាត់ស្រមោល ។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានយកជនសង្ស័យទៅសួរនាំនិងឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងដើម្បីដាក់បន្ទុកទៅលើជនសង្ស័យ ផ្ដន្ទាទោសតាមផ្លូវច្បាប់។

​ បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដើម្បីចាត់ការទៅតាមនីតិវិធី​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print