ប្រធាន FIFA លោក Infantino ឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសថា លោក Gianni Infantino បានឆ្លងជំងឺកូវីដ-១៩ បុរសវ័យ៥០ឆ្នាំ មានរោគសញ្ញាស្រាលហើយនឹងនៅដាច់ដោយឡែកពីគេរយៈពេល១០ថ្ងៃ

ស្ថាប័ននេះបានអះអាងថា មនុស្សទាំងអស់ដែលបានទាក់ទងជាមួយប្រធាន FIFA អំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានជូនដំណឹងហើយពួកគេកំពុងត្រូវបានស្នើសុំឱ្យចាត់វិធានការចាំបាច់ ។

ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់លោក Infantino គឺនៅក្នុងកិច្ចប្រជុំកំពូលនៃការប្រតិបត្តិរបស់ FIFA ដែលបានបញ្ចប់កាលពីថ្ងៃទី១៦ ខែតុលានៅពេលដែលអ្នកចូលរួមទាំងអស់មានវត្តមានតាមរយៈការប្រជុំតាមវីដេអូ។

ការរីករាលដាលនៃជំងឺនេះបានធ្វើឱ្យមានការសង្ស័យអំពីជំនួបដ៏មានសក្តានុពលកាលពីថ្ងៃពុធរវាងកីឡាករ Cristiano Ronaldo និង Lionel Messiក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីខ្សែប្រយុទ្ធបស់ក្រុមJuventus បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩កាលពីដើមខែនេះ

គួរបញ្ជាក់ថា ករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាននៃប្រទេសស្វីសបានកើនឡើងទ្វេដងពីមួយសប្ដាហ៍ទៅមួយសប្តាហ៍ពេញមួយខែតុលា រដ្ឋាភិបាលនៃប្រទេសនេះត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តលើវិធានការថ្មីដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print