បារាំងនិងអាល្លឺម៉ង់ត្រៀមដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទីពីរ ដោយកូវីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋាភិបាលបារាំង​ និងអល្លឺម៉ង់ មានគម្រោងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទីពីរ ខណៈការឆ្លងរាលដាលកូវីដ-​១៩ នៅក្នុងប្រទេសទាំងពីរកើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ​។ គម្រោងខាងលើកើតឡើងក្រោយពេលចំនួនអ្នកស្លាប់ដោយកូវី—​១៩ កើនឡើង​៤០ភាគរយក្នុងតំបន់អឺរ៉ុប ក្នុងរយៈមួយសប្តាហ៍ប៉ុណ្ណោះ។
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងជួបពិភាក្សាជាមួយ​បណ្តាអភិបាលរដ្ឋ ស្តីពីការបិទ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត សាលារៀន​…ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​ជាថ្មី​។
នៅក្នុងប្រទេសបារាំង​ជាទីកន្លែងដែលមាន​អ្នកឆ្លងកើនឡើងដល់ជាង​៥ម៉ឺននាក់ក្នុងមួយថ្ងៃៗ ។ ប្រធានាធិបតីបារាំង​ លោកEmmanuel Macron បានប្រកាសថា​និងមានវិធានការកាត់បន្ថយ​ការជួបជុំគ្នា​។ រដ្ឋាភិបាលបារាំងបានសម្រេចបិទទីតាំងមួយចំនួនដែលអាចបង្កឲ្យមានចំនួនអ្នកឆ្លងច្រើន ។ ក្រៅពីបារាំងអាល្លឺម៉ង់នៅមានប្រទេស អេស្ប៉ាញ​​ ប្រទេសផ្សេងៗទៀតនៅតំបន់អឺរ៉ុប​។
បច្ចុប្បន្នមេដឹកនាំតំបន់អឺរ៉ុប​​​ស្ថិតក្នុងដំណាក់កាលខិតខំ​ ដើម្បីធ្វើឲ្យមានទល្យភាព​ទាំងវិស័យសេដ្ឋកិច្ចនិងសុខភាពពលរដ្ឋ​។

ជំងឺឆ្លងរាលដាល នៅតែបន្ត​គំរាមកំហែងអឺរ៉ុប​ ធ្វើឲ្យប្រទេសជាច្រើនទៀត​ត្រូវបន្ត ដាក់ប្រទេសក្នុងគ្រាអាសន្ន​​ជាថ្មី។
តាមតួលេខរបស់គេហទំព័រ ​Worldometer គិតដល់វេលាម៉ោង​៨និង​៣០នាទីព្រឹកថ្ងៃទី​២៩ខែតុលា នៅទូទាំងពិភពលោកមានអ្នកឆ្លងកូវី-​១៩ កើនឡើងដល់ជាង​ ៤៤,៧លាននាក់ និងស្លាប់ ជាង​១,១៧លាននាក់ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយ ជាង ៣២,៧លានានក់ផងដែរ​៕ដោយ៖ធី រីណា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print