ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានប្រកាសថា រោងចក្រប្រេងធំបំផុតក្នុងប្រទេសនេះរងការវាយប្រហារភេរវកម្ម ហើយក្រុមវាយប្រហារនោះមានទំនាក់ទំនងជាមួយមេបក្សប្រឆាំង Juan Guaido។
រោងចក្រប្រេងAmuayស្ថិតនៅក្នុងតំបន់ភាគខាងជើងប្រទេសវេណេហ្ស៊ុយអេឡា បានរងការវាយប្រហារដោយអាវុធធុនធ្ងន់កាលពីថ្ងៃទី២៨ខែតុលា។ ការវាយប្រហារនោះបានកម្ទេចបង្គោលដែកធំនៅក្នុងរោងចក្រ។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡាមិនបានបញ្ជាក់ថា រោងចក្រខាងលើផលិតប្រេងបានចំនួនប៉ុន្មាននោះឡើយ ហើយអាវុធប្រភេទណាដែលប្រើប្រាស់ក្នុងការវាយប្រហារនោះ។ ប៉ុន្តែ លោកម៉ាឌូរ៉ូបញ្ជាក់ថា ការវាយប្រហារបង្កឡើងដោយក្រុមភេរវកម្មរបស់លោកJuan Guaido ។
សូមបញ្ជាក់ថា មេបក្សប្រឆាំងJuan Guaidoដែលប្រធានាធិបតី ម៉ាឌូរ៉ូ ចោទប្រកាន់នោះ ទទួលបានការគាំទ្រពីប្រទេសចំនួន៦០ថាជាមេដឹកនាំស្របច្បាប់របស់វេណេហ្ស៊ុយអេឡា។
ប្រតិកម្មទៅលើការចោទប្រកាន់ ខាងលើ លោកJuan Guaidoបានធានាថា លោកNicolas Maduro និយាយកុហក ។ អ្វីដែលបានបំផ្លាញរោងចក្រAmuay និងបណ្តារោងចក្រចម្រាញ់ប្រេង គឺជាអំពើពុករលួយ នៅក្នុងរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ។
មេដឹកនាំក្រុមប្រឆាំងបានលើកឡើងថា ការផ្ទុះឆេះនៅរោងចក្រ Amuay គឺជាការបែកធ្លាយសារធាតុ axit flohydric មិនមែនជាការវាយប្រហារភេរវកម្មនោះឡើយ ។រោងចក្រប្រេងខាងលើអាចផលិតបានប្រេងដល់ទៅ៩៥៥ពាន់បារ៉ែលក្នុងមួយថ្ងៃ៕