អតីតឧកញ៉ា ហូ ចំរើន ត្រូវបានដោះលែង ចេញពីពន្ធនាគារ កាលពីម្សិលមុិញស្ងាត់ៗ

ចែករំលែក៖

ភ្នំពេញ៖ អតីតឧកញ៉ា ហូ ចំរើន ដែលមានរឿងអាស្រូវ និងបណ្តឹងជាច្រើន ករណី ពាក់ព័ន្ធបទល្មើស ឆបោកប្រាក់ ក្រុមហ៊ុនចិន រាប់លានដុល្លារ ត្រូវបានដោះលែង អោយមានសេរីភាព ឡើងវិញហើយ នាល្ងាចថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ម្សិលមុិញ។ នេះបើយោងតាមប្រភពព័ត៌មាន ច្បាស់ការណ៍ ពីមន្ត្រីពន្ធ នាគារ រាជធានីភ្នំពេញ ឬហៅថា ប៉េហ្ស៊ី បានបង្ហើបប្រាប់ អ្នកសារព័ត៌មាន។

សូមបញ្ជាក់ថា៖ នាពេលកន្លងមក អតីតឧកញ៉ា ហូ ចំរើន ធ្លាប់ត្រូវបានតុលាការ ផ្តន្ទា ទោស ដាក់ពន្ធនាគារ រយៈពេល ១៨ ខែ ក្នុងសំណុំរឿង គំរាមបាញ់ សម្លាប់ប្រពន្ធ នៅក្នុងភូមិគ្រឹះរបស់ខ្លួន ស្ថិតក្នុងខណ្ឌដង្កោ កាលពីខែ មេសា ឆ្នាំ២០១៨ ។

ដោយឡែកអ្នកវិនិយោគជនជាតិចិន ចំនួន២នាក់ និងជនជាតិកូរ៉េម្នាក់ បានដាក់ពាក្យបណ្តឹង ២ផ្សេង ពីគ្នា ទៅតុលាការ ដែលមាន កម្មវត្ថុ ប្តឹងអតីត ឧកញ៉ា ហូ ចំរើន ពីបទ ស៊ីដាច់លុយ ជាង ២០០ លានដុល្លារអាមេរិក តាមរូបភាពអភិវឌ្ឍន៍ មន្ទីរពេទ្យទំនើប នៅទីក្រុងតាខ្មៅ និងគម្រោងអភិវឌ្ឍន៍ មួយចំនួនទៀត ។

លោក ហូ ចំរើន អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធា ក្រសួងការពារជាតិ ថ្នាក់ ឧត្តមសេនីយ៍ឯក ត្រូវបានព្រះមហាក្សត្រ តែងតាំងជាឧកញ៉ា នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ និងមានមុខងារ ជាទីប្រឹក្សាថ្នាក់ដឹកនាំកំពូល ។ ប៉ុន្តែក្រោយពេលជាប់ឃុំ នៅពន្ធនាគារ ព្រះមហាក្សត្រ បានចេញ ព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង ទាំងអស់ រាប់ទាំងមុខងារ ជាឧកញ៉ា ផងដែរ។
ការដោះលែងអតីតៈ ឱកញ៉ា ហូ ចំរើន មិនត្រូវបានគេបញ្ជាក់ឱ្យទូលំទូលាយទេ ខណៈជនជាប់ចោទនេះ មានរឿងអាស្រូវច្រើន ហើយការដោះលែងសង្ស័យមានករណីរត់ការតាមចន្លោះប្រហោងណាមួយ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print