លោក ឃួង ស្រេងបន្តចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៥៩៣គ្រួសារមកពី៥សង្កាត់នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥៩៣គ្រួសារ រស់នៅក្នុង៥សង្កាត់ ក្នុងខណ្ឌមានជ័យបានមកទទួលអំណោយសប្បុរសធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយា ។ ពិធីនេះបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលា ខណ្ឌមានជ័យ ។
លោក ឃួង ស្រេង បានលើកឡើងថា៖ ក្រោមការដឹកនាំនិងគិតគូរពីសម្តេចតេជោ ហ៊ុន សែន សម្តេចបានណែនាំនិងជំរុញឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ធ្វើយ៉ាងណាជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ឲ្យបានទាន់ពេលវេលា។ អនុវត្តតាមបទបញ្ជានេះ អាជ្ញាធររាជធានីភ្នំពេញក្រោមការសហការជាមួយកងកម្លាំងប្រដាប់អាវុធ ពិសេសកម្លាំងកងទ័ព យើងបានជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាពបានដោយជោគជ័យ ជាមួយនឹងការផ្ដល់អាហារ ហូបចុកឲ្យបានគ្រប់គ្រាន់ផងដែរ ហើយការជួយសង្រ្គោះប្រជាពលរដ្ឋនេះគឺយើងធ្វើឡើងដោយមិនគិតពីនិន្នាការនយោបាយឬគណបក្សណានោះទេ ពោលគឺឲ្យតែប្រជាពលរដ្ឋដែលទទួលរងគ្រោះគឺយើងជួយទាំងអស់ជាមួយនឹងការផ្ដល់អំណោយជូនពួកគាត់ផងដែរ។
អំណោយមនុស្សធម៌តាមរយៈលោក ឃួង ស្រេង យកមកចែកជូនបងប្អូនប្រជា ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងថ្ងៃនេះមានចំនួន៥៩៣គ្រួសារដោយ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស,ទឹកសុទ្ធ១ កេស, ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរ, ត្រីខ ១យូរ និងថវិកា៥ម៉ឺនរៀល ។
លោកបញ្ជាក់ទៀតថា៖ អំណោយដែលយកមកចែកជូនបងប្អូនថ្ងៃនេះបានមកពីទឹកចិត្ដសប្បុរសធម៌របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជួយដល់ប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះដោយទឹកជំនន់ក្នុងរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស ។
លោកឃួង ស្រេង ក៏បានមានប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដោយសម្តេចទាំងទ្វេបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកបំផុត។ ដោយមិនទុកឲ្យបងប្អូនណាមួយស្លាប់ដោយអត់បាយនោះ សម្ដេចតែងតែគិតគូ រដោយបានផ្ដល់អនុសាសន៍ថា ស្គាល់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានទុក្ខលំបាក ៕
សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print