បុរសម្នាក់ធ្លាក់ពីលើផ្ទះកំពស់២ជាន់រងរងរបួសធ្ងន់បាក់ឆ្អឹងខ្នង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ឆ្អឹងខ្នងខណៈពេលកំពុងឈរលេងនៅលើផ្ទះជួលហើយបានជ្រាត់ដៃទៅនឹងបង្កាន់ដៃផ្ទះមិនប្រយ័ត្នបានធ្លាក់មកដី។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦  ស្ថិតនៅផ្ទៈជួលម្តុំផ្សារជិនណាន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះដែលធ្លាក់ពីលើផ្ទះនោះមានឈ្មោះសៀន  សុខ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីសាច់ញាតិបងប្អូនជនរងគ្រោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានឡើងទៅលើផ្ទះជាន់ទី២ខណៈពេលនោះជនរងគ្រោះបានឈរភ្លេចខ្លួនហើយយកដៃទៅជ្រាត់នឹងបង្កាន់ដៃរួចបានរអិលធ្លាក់មកក្រោមបណ្តាលអោយរងរបួសធ្ងន់បាក់ឆ្អឹងខ្នងបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសមៈ(ពេទ្យលោកសង្ឃ)។

បច្ចប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលរបួសនៅក្នុងមន្ទីពេទ្យព្រះកុសមៈ៕

IMG-20160215-WA0003

IMG-20160215-WA0004

IMG-20160215-WA0001

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print