សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:លើអនីតិជន

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈអនីតិជននៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ក្នុងអំឡុងឆ្នាំ២០១៩កន្លងទៅនោះត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តចុះឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនោះដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ខេត្តរតនគិរី។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងនោះដឹកនាំកម្លាំងដោយលោកស្រីឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងអនីតិជន លោកឧត្តមសេនីយ៍ទោ សុខ ងឺ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងអនីតិជន និង

សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ចុះស្រាវជ្រាវករណីជនសង្ស័យម្នាក់រំលោភសេពសន្ថវ:លើអនីតិជន ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ខេត្តរតនគិរី។

 ជនសង្ស័យឈ្មោះ អ៊ុន ប៊ុនធឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់ផងដែរ៕ដោយ​ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print