ពលរដ្ឋរាប់ពាន់នាក់នៅក្នុងតំបន់ Butler រដ្ឋPennsylvania ដែលជាទីតាំងបោះឆ្នោតគាំទ្រប្រធានាធិបតីដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦បានបញ្ចាក់ថា មកទល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតតាមប្រៃសណីយ៍នៅឡើយទេ។
សារព័ត៌មានCBSNews បានដកស្រង់ការប្រកាសរបស់មន្ត្រីក្នុងតំបន់ Butler បានឲ្យដឹងថា ពលរដ្ឋប្រមាណ១ម៉ឺននាក់បានសួរថាហេតុអ្វីពួកគាត់បានចុះឈ្មោះបោះឆ្នោតតាមប្រៃសណីយ៍ហេតុអ្វីមកទល់ពេលនេះនៅមិនទាន់ទទួលបានសន្លឹកឆ្នោតសម្រាប់បោះ។
តំបន់ Butler ស្ថិតនៅភាគខាងជើង ទីក្រុង Pittsburgh រដ្ឋPennsylvania មានពលរដ្ឋប្រមាណ ១៥០ពាន់នាក់បានចុះឈ្មោះបោះឆ្នោត ។ នៅក្នុងសេចក្តីប្រកាស មន្ត្រីក្នុងតំបន់បានចែកចាយសន្លឹកឆ្មោតសម្រាប់បោះតាមប្រៃសណីយ៍ដល់ទៅ៤ម៉ឺន សន្លឹក ហើយទទួលបានការផ្ញើត្រឡប់មកវិញតែ២១៣០០សន្លឹកប៉ុណ្ណោះ។
មន្ត្រីក្នុងតំបន់Butler បានឲ្យដឹងថា ពេលនេះមិនទាន់ច្បាស់ថាមានសន្លឹកឆ្នោតប៉ុន្មានហើយបានបោះ ឬសន្លឹកឆ្នោតផ្ញើត្រឡប់មកវិញត្រូវបាត់ ឬក៏ពលរដ្ឋមិនផ្ញើត្រឡប់មកវិញ។
កាលពីបោះឆ្នោតឆ្នាំង២០១៦ នៅក្នុងតំបន់Bulter គាំទ្រលោកត្រាំ ដល់ទៅ៦៦ភាគរយនិងគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុនតែ២៩ភាគរយប៉ុណ្ណោះ៕