បាញ់ប្រហារនៅព្រះវិហារបារាំង​គ្រូអាចារ្យម្នាក់រងរបួសធ្ងន់

ចែករំលែក៖

កាលពីរសៀលថ្ងៃទី​៣១ ខែតុលា​ ប្រទេសបារាំង​បានរងការបាញ់ប្រហារ​នៅព្រះវិហារ​ក្នុងទីក្រុងលីយ៉ុង បណ្តាលឲ្យគ្រូអាចារ្យម្នាក់រងរបួស​ធ្ងន់​។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ការវាយប្រហារកើតឡើង​នៅវេលាម៉ោង​១៦ (ម៉ោងក្នុងតំបន់) នៅពេលនោះមានខ្មាន់កាំភ្លើងម្នាក់បានបាញ់សំដៅ​ទៅលើគ្រូអាចារ្យ​បណ្តាលឲ្យរបួសធ្ងន់​នៅក្នុងព្រះវិហារគ្រិឹស្តអូស្សូដក់ក្រិក ស្ថិតនៅក្នុងទីក្រុងលីយ៉ុង។ ក្រោយការបាញ់ប្រហារ​ជនដៃដល់បានរត់គេចខ្លួនបាត់​។
ក្រុមអ្នកស្រាវជ្រាវ​នៅទីក្រុងលីយ៉ុង បានបើកការស្រាវជ្រាវ​ពីបទល្មើស ប៉ុនប៉ងសម្លាប់មនុស្ស ។ ​នៅចំពោះមុខ មានការសង្ស័យ​ថា ជាការ​សងសឹកបុគ្គល​ ប៉ុន្តែការវាយប្រហារភេរវកម្មក៏ស្ថិតនៅក្នុងការសង្ស័យផងដែរ​។
នាយកដ្ឋានស្រាវជ្រាវ​ក្នុងទីក្រុង លីយ៉ុង​ សហការជាមួយក្រុមប្រឆាំងអំពើពុករលួយ​ដើម្បីបើកការស្រាវជ្រាវពី​សកម្មភាពវាយប្រហារភេរវកម្ម ។ នៅយប់ថ្ងៃទី​៣១ខែតុលា ប៉ូលិសបារាំង​បានចាប់ខ្លួនមនុស្សម្នាក់​ដើម្បី​បំពេញការស្រាវជ្រាវ​។
រយៈពេលជាង​១ខែកន្លងមក បារាំង​រងការវាយប្រហារភេរវកម្ម៣លើកមកហើយពាក់ព័ន្ធនឹងភេរវកម្ម​។ ការវាយប្រហារលើកដំបូង គឺវាយប្រហារដោយកាំបិត​នៅមុខ ទីតាំងកាសែតត្លុក Charlie Hebdo កាលពីថ្ងៃទី២៥ខែតុលា ​បណ្តាលឲ្យមនុស្ស​២នាក់រងរបួសធ្ងន់។ ការវាយប្រហារលើកទីពីរ​ទៅលើសាស្ត្រាចារ្យ Samuel Paty កាលពីថ្ងៃទី​១៦ខែតុលា​ ។ ការវាយប្រហារចុងក្រោយបំផុត គឺនៅព្រះវិហារក្នុងទីក្រុង Nice ​សម្លាប់មនុស្ស​៣នាក់ កាលពីថ្ងៃទី​២៩ខែតុលា​៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print