អង្គការWCS រកឃើញស្វាកន្ទុយ«ស» ដែលស្ថិតក្នុងបញ្ជីក្រហមIUCNចំនួន ៦.៧៥៦ក្បាលនៅដែនជម្រកសត្វព្រៃកែវសីមា

ចែករំលែក៖

ភ្នំពេញ៖ អង្គការWCS បានចេញផ្សាយព័ត៌មានរបស់ខ្លួនថា ខ្លួនបានរកឃើញសត្វស្វាកន្ទុយ(ស)ជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក តែមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ 

  យោងតាមការអង្កេត សត្វស្វាកន្ទុយ(ស) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា មានចំនួន៦.៧៥៦ក្បាល ក្រុមវាមានចំនួនថេរក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ខណៈ សត្វស្វាកន្ទុយ(ស)លើពិភពលោកមាន និន្នាការថយចុះ។ នេះបើយោងតាមការ ចេញផ្សាយរបស់អង្គការWCSនៅថ្ងៃទី០២ វិច្ឆិកាឆ្នាំ២០២០ ។ ជារឿយៗវា​ចូលចិត្ត​រស់ នៅ​ជា​ក្រុម​តាម​ដើមឈើ​ខ្ពស់ៗ នៅក្នុង​ព្រៃ ស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង​។ 

   វា​រស់នៅ​ជា​ក្រុម​ដែលមាន​ចំនួន​រហូតដល់​ជាង ១០​ក្បាល ដោយមានមេ មាន បា និង​កូន ជួនកាល​ក្រុម​របស់​វា​មាន​ច្រើន​រហូត ដល់ ​៣០​ក្បាល ក៏មានដែរ ​។

    សត្វស្វា​កន្ទុយ​(ស) ​ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ​ ។ សត្វស្វាប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហមរបស់ IUCN(CR) ជា​ប្រភេទ​ជិត​ផុត​ពូជ ​បំផុត​នៅលើ​ពិភពលោក និង​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ឧ​បស​ម្ព័​ន១ នៃ​អនុសញ្ញាCITIES​។ ចំនួន​ស្វាកន្ទុយ(​ស)មាន​ការថយចុះ ដោយសារ​ការបាត់បង់ទីជម្រក និង​ការ​បរបាញ់ពីពួកព្រានព្រៃមួយចំនួនតូច ដែលពួកគេតែងតែប្រកបអាជីវកម្មនេះ​ ៕ ដោយ៖សំរិត

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print