លោកតាអាយុ​៧០ឆ្នាំបានជួយសង្គ្រោះចេញពីគំនរអគារបាក់បែក៣៦ម៉ោងដោយការរញ្ជួយដី​

ចែករំលែក៖

ក្រុមជួយសង្គ្រោះប្រទេសតួកគី​ បានជួយលោកតា ឈ្មោះAhmet Citim អាយុ​៧០ឆ្នាំដែលកប់ក្រោមគំនរអគារបាក់បែកដោយគ្រោះរញ្ជួយដីកាលពីថ្ងៃទី​៣០ខែតុលា​។ នៅពេលនេះលោកតាបានជាប់នៅក្រោមអគារបាក់បែកដល់ទៅ ៣៤ម៉ោង​។
មកទល់ពេលនេះ មានអ្នកស្លាប់ដោយការរញ្ជួយដីកើនឡើងដល់ទៅ​៧៥នាក់ និងរបួសជាង​១ពាន់នាក់​។ តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួង​សុខាភិបាលតួកគី លោក Fahrettin Koca បានឲ្យដឹងថា លោកតា Ahmet Citim បានឲ្យដឹងថា ស្ថានភាពសុខភាពរបស់លោកតាកាន់តែប្រសើរឡើងវិញហើយ​។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល​បានបញ្ជាក់ថា «យើងមិនដែល​អស់សង្ឃឹម​នោះឡើយ»។ ក្រោយរយៈពេល​៣ថ្ងៃយើងខិតខំស្វែងរកអ្នកដែលបាត់ខ្លួនក្រោមគំនរអគារបែកបាក់ក្នុងទីក្រុងIzmir​ ក្រុមជួយសង្គ្រោះរកឃើញ​សាកសព​ច្រើនជាងមនុស្សនៅរស់ក្រោមអគារបាក់បែក​។
អនុប្រធានាធិបតីតួកគី​លោក​Fuat Oktay បានប្រកាសថា​ មាន​២៦ អគាររងការបំផ្លាញទាំងស្រុង​ដោយ​ការរញ្ជួយដី​។ ក្រៅពីការខូចខាត​ទ្រព្យសម្បត្តិនិងអាយុជីវិត​ក្នុងប្រទេស​តួកគី​ នៅមានអ្នកស្លាប់ពីរនាក់ទៀតនៅលើកោះ​ Samos ប្រទេសក្រិក និងរបួស​១៩ នាក់ផងដែរ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print