Jamie Murray និង Neal Skupski ចាញ់នៅវគ្គផ្តាច់ព្រ័ត្រកម្មវិធីវាយតឺន្នីស Vienna Open

ចែករំលែក៖

កីឡាករវាយតឺន្នីសល្បីល្បាយមួយគូសញ្ជាតិអង់គ្លេស Jamie Murray និងNeal Skupski បានចាញ់គូប្រកួតនៅជុំទី គឺកីឡាករ Lukasz Kubotនិង Marcelo Melo ក្នុងវគ្គផ្តាច់ព្រ័ត្រផ្នែកបុរសនៅក្នុងកម្មវិធីប្រកួតកីឡាវាយតឺន្នីស Vienna Open ។

Murray វ័យ៣៤ឆ្នាំ និង Skupski វ័យ៣០ឆ្នាំ បានចាញ់គូប្រកួតក្នុងលទ្ធផល ៧-៦ (៧-៥) ៧-៥ ខណៈដែលគូប្រជែងសញ្ជាតិប៉ូឡូ និងសញ្ជាតិប្រេស៊ីលរបស់ពួកគេបានឈ្នះពានរង្វាន់ Vienna Open ជាលើកទី៣។

វាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកទី២ របស់ Murray និង Skupkiជាគូបន្ទាប់ពីការបរាជ័យនៅកម្មវិធី Western និង Southern Open កាលពីខែសីហា គូទាំង២ឈានដល់ចំណាត់ថ្នាក់កំពូលទាំង៨ ក្នុងការប្រកួតដើម្បីមានសិទ្ធិចូលរួមវគ្គផ្តាច់ព្រ័ត្រ ATP នៅទីក្រុងឡុងនាចុងខែវិច្ឆិកាខាងមុខ

កីឡាករ Andrey Rublev របស់រុស្ស៊ីបានកក់កន្លែងរៀងៗខ្លួននៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូង ខណៈដែលគាត់បានបន្តនូវទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងការទទួលជ័យជម្នះទៅលើកីឡាករ Lorenzo Sonego ដើម្បីឈ្នះពានរង្វាន់ឯកត្តជន Vienna Open ។

កីឡាករលំដាប់ទី៨ពិភពលោករូបនេះបានមើលឃើញពីបញ្ហាប្រឈមរបស់កីឡាករសញ្ជាតិអុីតាលី Sonego ដែលបានផ្តួលកីឡាករ Novak Djokovic ក្នុងការប្រកួតដោយទទួលបានជ័យជម្នះ ៦-៤ ៦-៤ ក្នុងរយៈពេល១ម៉ោង២០នាទី។

ជ័យជម្នះនេះជាការកក់កៅអីកម្មវិធី ATP លើកទី៥របស់Rublev នៅឆ្នាំ២០២០នេះ ដែលបច្ចុប្បន្នកីឡាករវ័យ២៣ឆ្នាំរូបនេះបានឈ្នះ១៩ដងក្នុងចំណោមការប្រកួត២០លើករបស់គាត់

ចំណែកកីឡាករអង់គ្លេស Murray និង Skupski ដែលបានឈានដល់វគ្គ៨ក្រុមចុងក្រោយ French Open កាលពីខែតុលាបាននាំមុខគូប្រកួតក្នុងលទ្ធផល -៣ មុនពេលចាញ់៤ ពិន្ទុជាប់ៗគ្នាក្នុងវគ្គជម្រុះវគ្គទី១ក្នុងវគ្គវាយគូបុរស ពួកគេបានសន្សំពិន្ទុប្រកួតក្នុងលទ្ធផល ៥-៣ និង ៥-៤ ប៉ុន្តែបានធ្លាក់ចុះក្នុងសិតទី២

Murray និង Skupski ស្ថិតក្នុងលំដាប់ទី៧ ក្នុងការប្រកួតសម្រាប់កម្មវិធីនៅទីក្រុងឡុងដែលមាន៨ នាក់ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ខណៈដែលពួកគេនឹងបង្ហាញខ្លួនជាលើកដំបូងនៅឯព្រឹត្តិការណ៍ ATP វគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៥ និងថ្ងៃទី២២ ខែវិច្ឆិកាខាងមុខនេះ ៕ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print