ក្រោយខកខានទៅកាណាដា រតនៈ ពិសិដ្ឋ ចង់ចេញទៅសម្តែងក្រៅប្រទេសជាថ្មី

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងចម្រៀងសាច់ខ្ចី លោក រតនៈ ពិសិដ្ឋធ្លាប់បានធ្វើឲ្យទស្សនិកជនបានស្គាល់តាមរយៈស្នាដៃជាច្រើនបន្តបន្ទាប់។ លោកបញ្ជាក់ប្រាប់កាលពីថ្មីៗនេះថា លោកនៅតែចិញ្ចឹមចិត្តក្នុងការចេញទៅច្រៀងរាំនៅលើទឹកដីនៃបណ្តាប្រទេសមួយចំនួនដដែល ពិសេសប្រទេសកាណាដា។ ការបញ្ជាក់បែបនេះក្រោយពីលោក និងដៃគូអ្នកនាង ឆៃ លីដាឡែន បានខកខានក្នុងការចេញទៅសម្តែងរួមគ្នាកាលពីអំឡុងចុងឆ្នាំ២០១៩កន្លងទៅ។ ការខកខាននេះក៏ធ្វើឲ្យលោកខាតបង់ការងារក្នុងស្រុកមួយចំនួនផងដែរ។ ទោះជាយ៉ាងណានៅដើមឆ្នាំ២០២១ខាងមុខលោកក៏មានគម្រោងថ្មីសម្រាប់ការងារទាំងនេះនៅបណ្តាប្រទេសដែលមានប្រជាជនខ្មែររស់នៅ ពិសេស ប្រទេសកាណាដា ហើយបើស្ថានភាពល្អប្រសើរលោកនឹងចេញទៅច្រៀងរាំបន្តនៅសហរដ្ឋអាមេរិកផងដែរ។ លោកថាឆ្នាំនេះលោកទទួលបានការងារសិល្បៈមិនច្រើនទេព្រោះតែបដិសេធចាប់តាំងពីចុងឆ្នាំ២០១៩ ប៉ុន្តែលោកក៏នឹងមានស្នាដៃមួយចំនួនពិសេសក្នុងភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍ហង្សមាសមួយរឿងផងដែរដែលនឹងចាក់បញ្ចាំងនៅចុងឆ្នាំនេះតែម្តង ហើយក៏មានភាពយន្តមួយចំនួននឹងត្រៀមចេញថតក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកថាដោយសារជំងឺកូវីដ-១៩ លោកក៏សម្រេចចិត្តក្នុងកាផ្អាកដំណើរការមុខជំនួញមួយគឺការបើកហាងកាហ្វេនោះតែម្តង ។ លោកថា មុខជំនួញក្រៅពីការងារសិល្បៈនេះនឹងចាប់ផ្តើមគិតជាថ្មីក្រោយស្ថានភាពជំងឺរាតត្បាតនេះបានបញ្ចប់៕

      

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print