ខេត្តកណ្តាល៖ ដោយសារតែឥទ្ធិពលនៃគ្រឿងញៀន ជនសង្ស័យម្នាក់តែងតែបង្កការអុកឡុកដល់ពលរដ្ឋនៅមូលដ្ឋាន ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹងធ្វើការឃាត់ខ្លួន រួចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២០និង០០នាទី នៅចំណុចភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនសង្ស័យឈ្មោះ សុខ វណ្ណដា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល មុខរបរពុំពិតប្រាកដ។
លោកវរសេនីយ៍ មៀច រុន អធិការនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រែករការបានធ្វើការល្បាតក្នុងភូមិសាស្ត្រ ហើយបានឃេីញជនសង្សយ័កាន់ដាវគ្រវីស្រែកជេរគំរាមអ្នកភូមិ និងស្រែកឡូឡា។ ឃេីញដូច្នេះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករកាបានធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដេីម្បីបន្តនីតិវិធីច្បាប់។
កន្លងមកជនសង្ស័យធ្លាប់បានអប់រំនៅអធិការដ្ឋានម្តងរួចមកហេីយ និងធ្លាប់បានប្រើប្រាស់គ្រឿងញៀនថែមទៀតផង៕ ដោយ៖ ឆ ដា