បញ្ចប់ការឃោសនាបោះឆ្នោត លោក បៃឌិន សន្យាទប់ស្កាត់ការឆ្លងកូវីដ-១៩យ៉ាងមានប្រសិទ្ធភាពបំផុត

ចែករំលែក៖

កាលពីថ្ងៃទី២ ខែវិច្ឆិកា បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សទាំងពីរបានបញ្ចប់ការឃោសនាបោះឆ្នោតហើយ។នៅពេលនេះលោកបៃឌិនបានអំពាវនាវដល់ពលរដ្ឋជួយបោះឆ្នោតគាំទ្ររូបលោកដើម្បីធ្វើឲ្យទឹកដីអាមេរិកទទួលបានប្រជាធិបតេយ្យ ពេញលេញ ក៏ដូចជាការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានយ៉ាងល្អបំផុតដែរ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រក្នុងទីក្រុង Pittsburgh រដ្ឋPennsylvania សហរដ្ឋអាមេរិក លោកបៃឌិនបានប្រកាសថា នេះជាពេលវេលាដែលយើងត្រូវយកមកវិញនូវប្រជាធិបតេយ្យ ។ លោកបៃឌិនសង្ឃឹមថា នឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាថ្ងៃទី៣ខែវិច្ឆិកានេះ ។ លោកបន្តទៀតថា ពេលវេលាដំបូងដែលគណបក្សប្រជាធិបតេយ្យត្រូវធ្វើនោះគឺទប់ស្កាត់ការឆ្លងកូវីដ-១៩យ៉ាងមានប្រសិទ្ធភាពបំផុត។
រដ្ឋ Pennsylvania ត្រូវបានចាត់ទុកថាជារដ្ឋយុទ្ធសាស្ត្រក្នុងការដណ្តើមកៅអីនៅសេតវិមាន ។ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ លោកត្រាំបានយកឈ្នះនៅក្នុងរដ្ឋដ៏សំខាន់នេះក្លាយជាប្រធានាធិបតីដំបូង ដែលទទួលបានការគាំទ្រខ្ពស់ ក្នុងរដ្ឋ Pennsylvania ចាប់តាំងពីឆ្នាំ១៩៨៨មក។
ពេលនេះ គោលដៅរបស់គណបក្សប្រជាធិបតេយ្យគឺដណ្តើម ការគ្រប់គ្រងពីរដ្ឋដ៏សំខាន់នេះមកវិញ ។ ក្នុងការស្ទង់មតិនាពេលកន្លងមក លោកបៃឌិនទទួលបានការគាំទ្រ៥១ភាគរយ ចំណែកលោកត្រាំ វិញទទួលបានតែ៤៤ភាគរយប៉ុណ្ណោះ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print