សេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសេចក្តីបំភ្លឺ ជុំវិញការព្រួយបារម្ភ របស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមជម្រាប និងបំភ្លឺជូនសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន អំពី ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសេចក្តីបំភ្លឺជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា ដូចខាងក្រោម ៖

១. អ្នកនាំពាក្យក្រសួងព័ត៌មានបានកត់សម្គាល់ឃើញថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គការសង្គមស៊ីវិលចំនួន ៥៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយចោទប្រកាន់រាជរដ្ឋាភិបាល កម្ពុជា ថាបានយាយីទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាន ប៉ុន្តែក្នុងចំណោមអង្គការ សង្គមស៊ីវិលទាំង ៥៧នោះ មានអង្គការសង្គមស៊ីវិលតែចំនួន ១២ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ និង ០១ចុះបញ្ជីនៅក្រសួងព័ត៌មាន ក្រៅពីនោះ ជាក្រុមអង្គការសង្គមស៊ីវិលដែលមិនបានចុះ បញ្ជីស្របច្បាប់ឡើយ ។ ដូច្នេះក្នុងការចោទប្រកាន់ខាងលើនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកថា វាគ្រាន់តែជាយុទ្ធសាស្រ្តរបស់អង្គការសង្គមស៊ីវិលទាំងនោះ ក្នុងការទាក់ទាញការយកលុយពីខាងក្រៅ និងទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន និងមានចេតនាក្នុងការបំភាន់ សាធារណមតិតែប៉ុណ្ណោះ។

២. រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យ៉ាងខ្ជាប់ខ្លួនក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការ គោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយស្របតាមមាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ស្តីពីរបប សារព័ត៌មាន ឆ្នាំ១៩៩៥។ ផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ជាពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា អាចបំពេញវិជ្ជាជីវៈដោយសេរី និងគ្មានការត្រួតពិនិត្យជាមុនចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មិន ត្រឹមតែប៉ុណ្ណោះ អ្នកសារព័ត៌មានអាចរក្សាជាសម្ងាត់នូវប្រភពព័ត៌មានដែលខ្លួនទទួលបានផងដែរ។ តាមរយៈការអនុវត្តច្បាប់នេះ បច្ចុប្បន្នវិស័យសារព័ត៌មាននៅកម្ពុជាមានការអភិវឌ្ឍន៍គួរជាទីមោទនៈទាំងវិសាល នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានការរើសអើង និងគ្មានការគំរាមកំហែង មានវិសាលភាព និងមធ្យោបាយនៃការផ្សព្វផ្សាយដែលអាចឱ្យសាធារណជនទទួលបានព័ត៌មានកងទូលំទូលាយ និងឆាប់រហ័ស ពីគ្រប់មជ្ឈដ្ឋានដែលកើតមានឡើងនៅទូទាំងពិភពលោក។ ព្រមជាមួយគ្នានេះដែរ បច្ចុប្បន្ន នេះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កំពុងតែបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរីនិងបានគ្រប់ទីកន្លែង។

សូមអាននូវខ្លឹមសារ សេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសេចក្តីបំភ្លឺ ជុំវិញការព្រួយបារម្ភ របស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា របស់ក្រសួងព័ត៌មាន ទាំងស្រុង៖ 

 

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print