ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារទី ០៣ខែ វិច្ឆកាឆ្នាំ ២០២០ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យរួមទាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ បានចុះសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតនិងរងគ្រោះដោយទឹកជំនន់ចំនួន១០០គ្រួសារ។
ក្នុងនោះផងដែរមានការចូលរួមដោយ លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងក្រុមកាងារសង្កាត់ រួមទាំងព្រះចៅអធិការវត្តជម្ពូវ័ន។
ក្នុងនោះមានដូចជា៖ អង្ករ១បាវ ស្មេីរ២៥គីឡូក្រាម មីមួយកេះ ទឹកត្រី ទឹកស៊ីអុីវ រួមទាំង ថវិការ ៥ម៉ឺនរៀល ពិធីចែកអំណោយនេះធ្វើឡើងនៅក្នុងវត្ត ជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងឪកាសនោះផងដែរលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងចៅសង្កាត់រង រួមទាំងក្រុមប្រឹក្សាសង្កាត់ទាំងអស់សូមថ្លែងអំណរអរគុណដល់ម្ចាស់អំណោយទាំងអស់សូមជួបប្រទះតែពុទ្ធពរទាំងបីប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ គប្បី ឃ្លៀងឃ្លាតឡើយ៕ដោយ៖សុខាសែនជ័យ