កម្លាំងសមត្ថកិច្ចថៃបានឃាត់ខ្លួនជនជាតិខ្មែរ០៣នាក់ចូលទៅកាប់ព្រៃឈើក្នុងទឹកដីថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអភិរក្សព្រៃឈើថៃឃាត់ខ្លួនជនជាតិខ្មែរចំនួន០៣នាក់នៅលើទឹកដីប្រទេសថៃទល់មុខនឹងស្រុកសំឡូត ខេត្តបាត់ដំបង ខណៈពួកគេកំពុងធ្វើសកម្មភាពចូលកាប់បំផ្លាញព្រៃឈើដោយអារជ្រៀកជាផ្ទាំង ដើម្បីនាំឆ្លងដែនចូលមកកាន់ទឹកដីប្រទេសកម្ពុជា និងលក់ទៅលើទីផ្សារ។
យោងតាមប្រភពពីប្រទេសថៃក្នុងការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២ៈ៣០នាទី ថ្ងៃត្រង់ដោយកម្លាំងអភិរក្សព្រៃឈើថៃបានដើរល្បាតត្រង់ចំណុចខាងក្រោយកងរយថៃលេខ៥១៦ ហើយបានប្រទះឃើញប្រជាពលរដ្ឋខ្មែរចំនួន០៣នាក់កំពុងធ្វើសកម្មភាពលីឈើក្នុងភូមិសាស្រ្តភូមិបានមួង ឃុំនឺនស៊ី ស្រុកបររ៉ៃ ខេត្តត្រាត ប្រទេសថៃ ទើបកម្លាំងមេព្រៃថៃឃាត់ខ្លួនបានតែម្តង។យោងតាមរបាយការណ៍ថៃបានបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងនោះមានឈ្មោះ ១- ឈ្មោះ សែម រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ, ២- ឈ្មោះ អៀត សុខឃឿន ភេទប្រុស អាយុ២៦ឆ្នាំ, ៣- ឈ្មោះ ចាន់ សុខខា ភេទប្រុស អាយុ៣១ឆ្នាំ។  ពួកគេទាំង០៣ នាក់ រស់ភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ បច្ចុប្បន្នជនជាតិខ្មែរទាំង០៣នាក់ មិនទាន់ឃើញភាគីថៃដោះលែងនៅឡើយទេ ដោយសមត្ថកិច្ចនៅក្នុងតំបន់នោះបានអះអាងថាគេកំពុងរង់ចាំមើលខាងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា – ថៃ៕ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print