អង់គ្លេសបង្កើនការប្រកាសអាសន្នពីការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំ អាចកើតឡើង ក្រោយពេលដែល ប្រទេសអូទ្រិស រងការវាយប្រហារ ដោយកាំភ្លើងបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើននៅថ្ងៃទី ២ខែវិច្ឆិកា ។ ក្រៅពីនេះក៏មានការវាយប្រហារក្នុងប្រទេសបារាំងផងដែរ។
ក្រុមចារកិច្ចអង់គ្លេស បានប្រកាសថា អាចនឹងមានការវាយប្រហារភេរវកម្មកើតឡើងក្នុងប្រទេសនេះ បើមិនមានការរឹតបន្តឹងការពារនោះ ។
ក្រសួងមហាផ្ទៃអង់គ្លេស បានបញ្ជាក់ថា នៅពេលមានការវាយប្រហារភេរវកម្មក្នុងប្រទេសផ្សេង តំបន់អឺរ៉ុបគឺមានការឃោសនារបស់ក្រុមភេរវកម្មថា អាចជំរុញឲ្យក្រុមភេរវកម្មលាក់ខ្លួននៅក្នុងប្រទេសអង់គ្លេសបើកការវាយប្រហារគ្រប់ពេល។ ហេតុដូច្នេះហើយក្រុមសន្តិសុខអង់គ្លេស ត្រូវបង្កើតសកម្មភាពទប់ស្កាត់ហេតុការណ៍នេះ។
នៅថ្ងៃទី ៥ ខែវិច្ឆិកា អង់គ្លេសនឹង ឈានដល់ដំណាក់កាលបិទប្រទេសជាថ្មីក្នុងរយៈពេល១ខែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ នៅពេលនេះអាចនឹងមានក្រុមភេរវកម្ម បើកការវាយប្រហារដូចប្រទេសផ្សេងទៀតក្នុងតំបន់ ៕