សមត្ថកិច្ចបញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅតុលាការ ករណីចេញសែក ៥៣០៥០ដុល្លារ អត់សាច់ប្រាក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចបញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅតុលាការ ករណីចេញសែក ៥៣០៥០ដុល្លារ អត់សាច់ប្រាក់ កាលពីថ្ងៃទី៤ ខែវិច្ឆិកាម្សិលមុិញ។ បន្ទាប់ពីមន្ត្រី​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ នៅថ្ងៃ​ទី​២​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២០​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​នោះ ឈ្មោះ​ សុត​ ឡុង​ ពី​បទ​ចេញ​ មូលប្បទានប័ត្រ​អត់​សាច់​ប្រាក់​ ។
ជនសង្ស័យ ឈ្មោះ​ សុត​ ឡុង​ បាន​ពឹងជនរងគ្រោះ​អោយ​ជួយរកខ្ចី​ប្រាក់​គេចំនួន​ជាង​ ៥៣០៥០​ ដុល្លារ​ និងបានចេញ​ មូលប្បទានប័ត្រ​មួយសន្លឹក​ដេីម្បីធានាសងជនរងគ្រោះ​ ។ លុះដល់ថ្ងៃកំណត់​ត្រូវ​សងលុយ​ជនរងគ្រោះ​ បានយក​មូលប្បទានប័ត្រ​ដែល​មានតម្លៃ​ ៥៣០៥០​ ដុល្លារ​ ទៅ​ធនាគារ​បេីកលុយ​ ខាង​ធនាគារ​ បញ្ជាក់​ថា​ មូលប្បទានប័ត្រ​នេះ​គ្មាន​សាច់ប្រាក់ទេ​ ។ ហេតុ​នេះ​ហើយ​ទើប​ជនរងគ្រោះ​ប្ដឹង​សមត្ថកិច្ច​អោយចាត់ការតាមច្បាប់​ ឈានដល់ឃាត់ខ្លួន។
សមត្ថកិច្ច​បង្ហើប​ថា​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ ម្សិលមុិញ សមត្ថកិច្ច​បញ្ជូន​ខ្លួន​ឈ្មោះ​ សុត​ ឡុង​ ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្តតាមនិតិវិធីច្បាប់​ក្នុងបទល្មើសព្រហ្មទណ្ឌនេះ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print