ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច កែ​លទ្ធផលបោះឆ្នោតបឋមរបស់លោក​បៃឌិន

ចែករំលែក៖

តារាងលទ្ធផលរបស់បណ្តាញព័ត៌មានរ៉យទ័រ​បាន កែលទ្ធផលរបស់បេក្ខភាព ចូបៃឌិន នៅសល់តែ ២៤៣​ កៅអីតំណាង តែប៉ុណ្ណោះ ដោយកាលពីថ្ងៃទី ៤ខែវិច្ឆិកា គឺមានដល់ទៅ​២៦៤ កៅអីតំណាង។
តាមសារព័ត៌មាន CNN/NBC/New York Times/Reuters នៅថ្ងៃទី​​៥ខែវិច្ឆិកា បានផ្សាយថា លទ្ធផលបោះឆ្នោតជាបឋមរបស់គណបក្សប្រជាធិបតេយ្យ មិនត្រូវបានគិតបញ្ចូន ១១កៅអីតំណាងនៅក្នុងរដ្ឋ Arizonaនោះឡើយ ដូច្នេះ លោក បៃឌិននៅដល់តែ​២៥៣ កៅអីតំណាងតែប៉ុណ្ណោះ​។
ជាមួយគ្នានេះ សារព័ត៌មានរ៉យទ័រ បានដកចំនួនកៅអីតំណាង របស់លោកបៃឌិន នៅសល់តែ ២៤៣ប៉ុណ្ណោះ ដោយកាលពីថ្ងៃទី​៤ខែវិច្ឆិកា បណ្តាញព័ត៌មាននេះបានផ្សាយមានដល់ទៅ ២៦៤​កៅអីតំណាង។
ក្រុមអ្នកអង្កេតការណ៍បានឲ្យដឹងថា កៅអីតំណាង ចំនួន​១១នៅក្នុងរដ្ឋ Arizona មិនត្រូវបានគិតបញ្ជូលរួមទាំង កៅអីតំណាង​ចំនួន​១០ នៅក្នុងរដ្ឋ Wisconsin ផងដែរ​។
ផ្ទុយទៅវិញតួលេខរបស់ Fox News នៅតែបន្តរក្សា ចំនួនកៅអីតំណាងរបស់លោកបៃដិន ២៦៤ដដែល​។
មកទល់ពេលនេះ ការបោះឆ្នោតនៅអាមេរិក មិនទាន់ដឹងចាញ់ឈ្នះនៅឡើយ ហើយអាចបន្តរយពេលជាច្រើនថ្ងៃខាងមុខទៀត​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print