ភ្នំពេញ ៖ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០និង៤៥នាទី កម្លាំងជំនាញ(ក៨) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក សឿង មុនីរត័្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅរាជធានីភ្នំពេញ តាមបណ្តោយផ្លូវបេតុង ក្បែររង្វង់មូលនាងមច្ឆា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ ព្រមទាំងចាប់យកវត្ថុតាងបាន គ្រឿងញៀនសរុប៣១១១.០៧ ក្រាមរួមមាន៖
-សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៣១១០ក្រាម
-អុិចស្តាស៊ី(MDMA)ទម្ងន់ ១.០៧ក្រាម
-ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ៕ដោយ ៖ ស សម