អឺរ៉ុប​នឹងដំឡើងពន្ធ​​លើទំនិញអាមេរិកមានទឹកប្រាក់​៤ពាន់លានដុល្លារនៅសប្តាហ៍ក្រោយ

ចែករំលែក៖

បណ្តាមន្ត្រីការបរទេស​របស់សហគមន៍អឺរ៉ុបបានប្រកាសថា​​ អឺរ៉ុបនឹងដំឡើងពន្ធនាំចូលទំនិញអាមេរិក មានទឹកប្រាក់សរុប​៤ពាន់លានដុល្លារ នៅក្នុងសប្តាហ៍ក្រោយដើម្បីសងសឹក​ដល់ទីក្រុងវ៉ាស៊ីនតោនដែលផ្តល់ជំនួយដល់ក្រុមហ៊ុនផលិតយន្តហោះ​ ប៊ូអ៊ុីង។
រដ្ឋាភិបាល​អឺរ៉ុប បានគាំទ្រ​ដល់ការដំឡើងពន្ធលើទំនិញអាមេរិក ក្នុងពេលដែល​បណ្តារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអឺរ៉ុបជួបប្រជុំគ្នានៅថ្ងៃទី​៩ខែវិច្ឆិកា ហើយនៅថ្ងៃទី​១០ ឬ​១១ខែវិច្ឆិកា នឹងដំឡើងពន្ធលើទំនិញអាមេរិកជាផ្លូវការ​។
តាមគម្រោងអឺរ៉ុបនឹងដំឡើងពន្ធលើទំនិញរួមមាន យន្តហោះ​ និងសម្ភារហោះហើរ ផលិតផលកសិកម្ម ផ្លែឈើ​ សម្ភារសម្រាប់វិស័យកាស៊ីណូ​។
កន្លងមក លោកRobert Lighthizer តំណាងក្រសួងពាណិជ្ជកម្មអាមេរិកបានព្រមាន​ ដល់អឺរ៉ុបមិនត្រូវដំឡើងពន្ធសងសឹកអាមេរិកវិញនោះឡើយ​។ ប្រសិនបើអឺរ៉ុប បន្តដំឡើងពន្ធតបតអាមេរិកនោះ​ នឹងទទួលរងការឆ្លើយតបវិញ​យ៉ាងខ្លាំងបំផុត​។
ទំនាក់ទំនងរវាងអឺរ៉ុប និងអាមេរិក ប្រឈមមុខតានតឹងដាក់គ្នា ចាប់តាំងពីប្រធានាធិបតីដូណាល់ ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ​ដោយលោកបានអនុម័តគោលនយោបាយអាមេរិកជាចម្បង ប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនង ជាមួយប្រទេសជាសម្ពន្ធមិត្តអឺរ៉ុប​នឹងដំឡើងពន្ធ​​លើទំនិញអាមេរិកមានទឹកប្រាក់​៤ពាន់លានដុល្លារនៅសប្តាហ៍ក្រោយ​៕ ដោយ៖ធីរីណា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print