នៅពេលដែល លោកបៃឌិនទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកទី៤៦ មេដឹកនាំជុំវិញភពលោកបានជូនពរ ដល់ជ័យជម្នះខាងលើ ។
នាយករដ្ឋមន្ត្រីអៀឡង់លោក Micheal Martin បានស្ងើចសរសើរដល់បេក្ខភាពគណបក្សប្រជាធិបតេយ្យ ចូលបៃឌិន ជាបុគ្គលដ៏ឆ្នើម ហើយលោកជាបុគ្គលដែលមានដើមកំណើត ឪពុកម្តាយនៅក្នុងប្រទេសអៀកឡង់។ នាយករដ្ឋមន្ត្រី Micheal Martin បានបង្ហោះសារជូនពរថា«សូមជូនពរលោកបៃឌិនជាប់ឆ្នោត អាមេរិក ខ្ញុំសង្ឃឹមថា នឹងបានស្វាគមន៍លោកនៅក្នុងស្រុកកំណើត» ។
នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានជូនពរលោកបៃឌិន ពីជ័យជម្នះខាងលើផងដែរ ។ នាយករដ្ឋមន្ត្រីកាណាដាបញ្ចាក់ថា «ខ្ញុំ ចង់ធ្វើការជាមួយលោកបៃឌិន និងលោកស្រី Harris ដែលទើបតែជាប់ឆ្នោត។យើងរួមគ្នាដោះស្រាយបញ្ហាពិភពលោក »។
នាយករដ្ឋមន្ត្រីអង់គ្លេសBoris Johnson ក៏បានផ្ញើលិខិតជូនពរលោកបៃឌិនផងដែរ ដោយលោកបង្ហាញពីគោលបំណងរិតចំណងមិត្តភាពប្រទេសទាំងពីរកាន់តែប្រសើរឡើងនាពេលអនាគត់។
អធិការបតីអាល្លឺម៉ង់ ក៏បានជូនពរដល់លោកបៃឌិន និងសរសើរដល់ពលរដ្ឋអាមេរិកដែលមានការជ្រើសរើសត្រឹមត្រូវ ប្រមុខដឹកនាំរបស់ខ្លួន។ លោកស្រីសង្ឃឹមថាទំនាក់ទំនង អាមេរិកនិងអឺរ៉ុបកាន់តែល្អប្រសើរ។
ក្រៅពីនេះនៅមានប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក បានជូនព័រដល់លោកបៃឌិន និងលោកស្រីHarris ដែលទទួលបានជ័យជម្នះ។ ជាមួយគ្នានេះក្រុមការងាររបស់ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានទំនាក់ទំនងជាមួយក្រុមការងារ របស់លោបៃឌិន ដើម្បីពិភាក្សាពីទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលអនាគត់៕