ភ្នំពេញ៖ កងសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញប្រតិបត្តិការជួយអ្នកបើកបររថយន្តធុនធំម្នាក់ដែលរេចង្កូតបុកផ្ទប់របងរោងចក្រ គាបជាប់នៅក្នុងកាប៊ីនឡាន។
សូមបញ្ជាក់ថា៖ រថយន្តធុនធំមួយគ្រឿង បើករេចង្កូតជ្រុលទៅបុកផ្ទប់នឹងរបងរោងចក្រ បណ្តាលឱ្យរួញកាប៊ីនឡានមកក្រោយ គាបជាប់អ្នកបើកបរនៅក្នុងកាប៊ីន។ ឧបទ្ទវហេតុនេះបានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ ម៉ៅ សោភា អាយុ២១ឆ្នាំ ដែលគាបជាប់ក្នុងកាប៊ីនឡានត្រូវបានកងប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ អន្តរាគមន៍ជួយសង្គ្រោះ ក្នុងសកម្មភាព បច្ចេកទេស ជំនាញវះកាត់ ហែករថយន្ត ដើម្បីយកជនរងគ្រោះចេញពីក្នុងកាប៊ីនបានដោយសុវត្ថិភាព រួចដឹកបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសុម:៕
ដោយ៖ សិលា
...