អ្នកការទូត២នាក់ និង បុគ្គលិកក្នុងស្រុក២នាក់ នៃទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានធ្វើតេស្តសំណាកទទួលបានលទ្ធផល វីជ្ជមានកូដវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ អ្នកការទូតកម្ពុជា២នាក់ និង បុគ្គលិកក្នុងស្រុក២នាក់ នៃទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានធ្វើតេស្តសំណាកទទួលបានលទ្ធផល វីជ្ជមានកូដវីដ-១៩ ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់នាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនសាធារណជនបាន ជ្រាបថា ៖ អ្នកការទូតកម្ពុជា ចំនួនពីរ (០២) នាក់ និង បុគ្គលិកក្នុងស្រុកចំនួនពីរ (០២) នាក់ នៃ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានធ្វើតេស្តសំណាកទទួលបានលទ្ធផល វីជ្ជមានកូដវីដ-១៩។

ក្រោយពួកគាត់ទាំងបួន (០៤) នាក់ បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារាំង រួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។ ក្រៅពីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស ក៏កំពុងរង់ចាំលទ្ធផលរបស់បុគ្គលិកក្នុង ស្រុកម្នាក់ទៀត នៅថ្ងៃនេះ (ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០)។ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស នឹងបន្តដំណើរការជាប្រក្រតីតាមប្រព័ន្ធព័ត៌មានវិទ្យា។

ស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលបារាំង ដើម្បីតាមដាន ការវិវត្តនៃជំងឺរបស់អ្នកការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុក ទាំងបួននាក់ខាងលើ ដោយយកចិត្ត ទុកដាក់បំផុត៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print