ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យពីរនាក់និងវត្ថុតាងថ្នាំយ៉ាម៉ា១៦ថង់ទៅសាលាដំបូងខេត្តពីបទជូញដូរគ្រឿងញៀនដើម្បីចាត់ការតាមច្បាប់។
ប្រភពពីមន្រ្តីជំនាញបានឲ្យដឹងថាជនសង្ស័យទាំង២នាក់នេះត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមូយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាមចាប់ខ្លួនបានកាលពីរំលងអធ្រាត្រចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិ-ឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង។
ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ទូច សីហា ហៅសី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំតាគ្រាម ស្រុកបាណន់ និង ឈ្មោះពឿត សុឃឿត ហៅម៉ៅ ភេទប្រុស អាយុ១៨ នៅភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេតខេត្តបាត់ដំបង។ជាមួយនេះសមត្ថកិច្ចជំនាញបាន ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ចំនួ ន១៦ ថង់ទម្ងន់ ២,៩០ក្រាមទូរស័ព្ទដៃ២គ្រឿង សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួននិងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅស៊េរី២០០៨ពាក់ស្លាកលេខ បាត់ដំបង 1A 9060។
ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់នេះនគរបាលការិយាល័យជំនាញខេត្តបានបញ្ជូនមុខសញ្ញាទាំងពីរនាក់និងវត្ថុតាងមួយចំនួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីភ្លាមៗផងដែរ៕
ដោយ÷ប្រាថ្នា