ម្ចាស់ការពារតំណែងជើងឯក Tiger Woods ប៉ះ Shane Lowry ក្នុងថ្ងៃបើកឆាកកម្មវិធី Mastersជុំទី២

ចែករំលែក៖

ម្ចាស់ការពារតំណែងជើងឯក Tiger Woods នឹងត្រូវប្រកួតជាមួយម្ចាស់ពានរង្វាន់ Open ឆ្នាំ២០១៩ ឈ្មោះ Shane Lowry ក្នុងការប្រកួតបើកឆាកចំនួន២ជុំនៃកម្មវិធី Masters លើកទី៨៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ ពួកគេនឹងប្រកួតនៅថ្ងៃទី១០ វេលាម៉ោង១២និង៥៥នាទីជាមួយនឹងម្ចាស់ជើងឯកអាមេរិក Andy Ogletree ។

កីឡាករ Bryson DeChambeau ដែលជាម្ចាស់ជើងឯក US Open បានចេញដំណើរនៅម៉ោង១២និង៣៣នាទីជាមួយនឹងកីឡាករ Jon Rahm របស់អេស្ប៉ា និងកីឡាករ Louis Oosthuizen របស់ប្រទេសអាហ្វ្រិកខាងត្បូង

អៀរឡង់ខាងជើង Rory McIlroy ស្ថិតនៅលេខមួយពិភពលោក ត្រូវប៉ះជាមួយកីឡាករ Dustin Johnson ហើយពួកគេនឹងប្រកួតនៅម៉ោង១៧ក្នុងជុំទី ១ ។ វានឹងក្លាយជាការប្រកួតទី ៦ របស់ Rory McIlroy ដើម្បីបញ្ចប់អាជីព Grand Slam ដោយចង់បានឈ្នះពាន៣ ទៀត

Sandy Lyle របស់ស្កុតឡេនដែលបានឈ្នះពានរង្វាន់ Masters ក្នុងឆ្នាំ១៩៨៨ គឺស្ថិតនៅក្នុងក្រុមទី ១ ដែលចេញពីថ្ងៃទី១០ នៅម៉ោង១២ ។

ការប្រកួត Masters ដែលត្រូវបានធ្វើឡើងជាធម្មតានៅក្នុងខែមេសា ប៉ុន្តែត្រូវបានពន្យារពេលដល់ខែវិច្ឆិកាដោយសារតែការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩មានកីឡាករចំនួន៩៣នាក់ ពួកគាត់នឹងចាប់ផ្តើមប្រកួតដំបូងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រដើម្បីធានាថាអ្នករាល់គ្នាអាចបញ្ចប់ការប្រកួតរបស់ពួកគេមុនពេលថ្ងៃលិច ដោយ៖ភារៈ

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print