រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកលាលែងពីតំណែងក្រោយមេរបស់គាត់ត្រូវលោកត្រាំដកតំណែង

ចែករំលែក៖

រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកទទួលបន្ទុក​កិច្ចការនយោបាយ លោកJames Anderson បានដាក់លិខិតសុំលាលែងចេញពីតំណែង ក្រោយពេលរដ្ឋមន្ត្រីការពារជាតិ​លោក​Mark Esper ត្រូវលោកត្រាំដកចេញពីតំណែង​។
សារព័ត៌មានSouth China Morning Post បានផ្សាយថា រដ្ឋលេខាធិការក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយ លោក ​James Anderson បានដាក់លិខិតលាលែងចេញពីតំណែង នៅថ្ងៃទី​១០ខែវិច្ឆិកា ក្រោយមួយថ្ងៃដែលរដ្ឋមន្ត្រីការពារជាតិMark Esper ត្រូវប្រធានាធិបតីដូណាល់ត្រាំ​ដកតំណែង​។
មន្ត្រីក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា លោក​​ James Anderson មិនចុះសម្រុងជាមួយមន្ត្រីនៅសេតវិមានលើបញ្ហានយោបាយមួយចំនួន​។ ជាមួយគ្នានោះដែរ រដ្ឋលេខាធិការក្រសួងការពារជាតិទទួលបន្ទុកកិច្ចការចារកិច្ចនិងជាប្រធានការិយាល័យរបស់រដ្ឋមន្ត្រីការពារជាតិក៏បានដាក់លិខិតលាលែងចេញពីតំណែងផងដែរ​។
លោក James Anderson គឺជាជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុក​កិច្ចការមជ្ឈិមបូព៌ា ក្រោមរដ្ឋកាលរបស់លោកប៊ូស ។លោក​James Andersonជាមន្ត្រីដែលមានបទពិសោធន៍ខ្ពស់នៅក្នុងឆាកនយោបាយ៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print