ប្រធាន FA លោក Greg Clarke លាលែងពីតំណែងបន្ទាប់ពីប្រើពាក្យប្រមាថមើលងាយ

ចែករំលែក៖

ប្រធានសហព័ន្ធ FA លោក Greg Clarke បានលាឈប់ពីមុខតំណែងបន្ទាប់ពីលោកបានប្រើពាក្យថា កីឡាករបាល់ទាត់ចម្រុះពណ៌ ដែលបង្ហាញពីការប្រមាថមើលងាយ និងរើសអើងជាតិសាសន៍នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការសភាកាលពីដើមសប្តាហ៍នេះ

លោកបានចេញការសុំអភ័យទោសជាបន្ទាន់ក្រោយពីការជជែកវែកញែកលើការអត្ថាធិប្បាយរបស់គាត់បាននាំឱ្យលោកកំណត់ថា គាត់គួរតែ ដាក់ផលប្រយោជន៍បាល់ទាត់ជាមុនសិន” ហើយសម្រេចចិត្តចុះចេញពីតំណែង។ លោក Greg Clarke បាននិយាយថា វាជាសកម្មភាពមួយដែលគាត់បានគិតរួចទៅហើយមុនពេលមានភាពចម្រូងចម្រាស។

សេចក្តីថ្លែងការណ៍របស់ FA ដែលបញ្ជាក់ពីការចាកចេញរបស់លោកGreg Clarke បានសរសេរថា លោក Peter McCormick នឹងឈានជើងដើរតួនាទីជាប្រធាន FA បណ្តោះអាសន្នដោយមានប្រសិទ្ធិភាពភ្លាមៗ ហើយក្រុមប្រឹក្សា FA នឹងចាប់ផ្តើមដំណើរការកំណត់អត្តសញ្ញាណ និងតែងតាំងប្រធានថ្មីក្នុងពេលឆាប់ៗ។

សេចក្តីថ្លៃងការណ៍បន្តថា យើងក៏សូមបញ្ជាក់ជាថ្មីថាក្នុងនាមជាអង្គការយើងប្តេជ្ញាចិត្តធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីលើកកម្ពស់ភាពចម្រុះដោះស្រាយភាពមិនស្មើភាពគ្នា និងដោះស្រាយរាល់ការរើសអើងនៅក្នុងការប្រកួត

លោក Greg Clarke បានចូលរួមប្រជុំជាមួយគណៈកម្មាធិការឌីជីថលវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយនិងកីឡា (DCMSរួមជាមួយប្រធានលីគកំពូលអង់គ្លេស Richard Masters និងប្រធាន EFL លោក Rick Parry  អ្នកទាំងបីត្រូវបានកោះហៅឱ្យពិភាក្សាអំពីបញ្ហាមួយ ចំនួននៅក្នុងបាល់ទាត់អង់គ្លេសដែលរួមមានទាំងគម្រោង Big Picture និងការឆ្លើយតបរបស់កីឡាចំពោះការរីករាលដាលនៃជំងឺឆ្លង។ ប៉ុន្តែនៅពេលត្រូវបានគេសួរអំពីអត្តពលិករំលោភបំពានដែលទទួលបាននៅលើបណ្តាញសង្គមលោកGreg Clarke បានសំដៅទៅលើ កីឡាករបាល់ទាត់ដែលមានពណ៌” នៅក្នុងការឆ្លើយតបរបស់គាត់។

FA បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗទាក់ទងនឹងបញ្ហានេះដោយអះអាងថា Greg Clarke មានការសុំទោសយ៉ាងខ្លាំងចំពោះភាសាដែលគាត់បានប្រើដើម្បីយោងសមាជិកសហគមន៍ជនជាតិភាគតិចក្នុងអំឡុងពេលសវនាការគណៈកម្មាធិការជ្រើសរើសថ្ងៃនេះ។ លោកបានទទួលស្គាល់ថាការប្រើពាក្យ ពណ៌” គឺមិនសមរម្យនិងសូមទោសអស់ពីចិត្តក្នុងពេលសវនាការ” ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print