សម្រាប់ការធ្វើចត្តាឡីស័ក ក្រសួងសុខាភិបាល បង្ហាញវិធានការសំខាន់ៗ១០ចំណុច

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសដែល អង្គភាព«នគរដ្រេហ្គន» ទទួលនូវព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ និងស្របពេលនឹងការព្រួយបារម្ភអំពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក។

ដើម្បីចូលរួមអនុវត្ត សូមអានសារអប់រំនៃវិធានការសំខាន់ៗទាំង១០ របស់ក្រសួងសុខាភិបាលដែលមាន៤ភាសាដូចខាងក្រោម។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហោះលើផេកផ្លូវការ មានប្រសាសន៍ថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបាន បំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹង បិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។

សម្តេចថ្លែងថា៖ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬ រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។
សម្តេចសង្កត់ធ្ងន់ថា៖ ការឃោសនាអកុសលរបស់ពួកអាក្រក់ ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

សម្តេចមានប្រសាសន័លើកឡើងថា៖ បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូប
ការពារខ្លួនតាមការណែនាំរបស់ក្រសួង
សុខាភិបាល ពិសេសការពាក់ម៉ាស ការ
លាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សា
គម្លាតសុវត្ថិភាព។ល។

សម្រាប់ការពាក់ម៉ាស់ដែលកាលពីម្សិល
មិញនេះខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស
ក្រណាត់ចំនួន២លានម៉ាសជូនទៅសាលា
រាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។
នគរបាលចរាចរណ៍ក៏នឹងជូនម៉ាសសម្រាប់
អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print