បុរសជនជាតិចិនម្នាក់ស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយជំងឺស្ទះសរសៃឈាម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៤:៣០ នាទីមានជនជាតិចិនម្នាក់ ភេទប្រុស បានស្លាប់ នៅចំណុចមន្ទីរពេទ្យចម្ការចេក ស្ថិតក្នុងក្រុម៦ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សពជនរងគ្រោះឈ្មោះ CHAI YONGLIN ភេទប្រុស កេីតនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ១៩៥៧ កាន់លិខិតឆ្លងដែនលេខEF9075152 សុពលភាពថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៩ ទិដ្ឋាការ លេខExx1900130661 សុពលភាព ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មុខរបរលក់ទឹកសាប មានទីលំនៅបច្ចុប្បន្ន ក្រុមទី ១៩ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីធ្វើការពិនិត្យធ្វើកោសល្យវិច័យពីសមត្ថកិច្ចជំនាញរួចមកបានសន្និដ្ឋានថាសពស្លាប់ដោយសារជំងឺស្ទះសរសៃឈាមក្នុងបេះដូង។
បច្ចុប្បន្នសាកសពដែលស្លាប់ត្រូវបានដឹកទៅរក្សាទុកនៅរាជធានីភ្នំពេញ ៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print