ភ្នំពេញ៖ ពាក្យចាស់បុរាណលោកបានពោលថា «រពិឹសដៃផ្ទៃឆ្អែត» ចំណែកយុវជនរូបនេះវិញបែរជារពិឹសដៃជាប់ខ្នោះរបស់សមត្ថកិច្ចទៅវិញ ខណៈដែលរូបគេបានធ្វើសកម្មភាពលួចយកកំុព្យូទ័រយួរដៃ(លេបថប) របស់គេ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺធ្វើឡើងកាលពីវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស សារុំ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) បានលួចកំុព្យូទ័រយួរដៃ របស់ជនរងគ្រោះឈ្មោះ សួន កវី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារបាត់បង់មានកំុព្យូ
ទ័រយួរដៃ១គ្រឿង និងសម្ភារបន្សល់ទុក ដែកកែច្នៃឆ្កឹះមេសោ១ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា