ជាលើកដំបូង​លោកត្រាំទទួលស្គាល់ពីការបរាជ័យរបស់ខ្លួនចំពោះលោកបៃឌិន ក្នុងការបោះឆ្នោត

ចែករំលែក៖

ជារឿងប្រសើរបំផុតដើម្បីបញ្ចប់ការបោះឆ្នោតនៅអាមេរិក​និងផ្លាស់ប្តូរអំណាច ដើម្បីឆ្ពោះទៅរកការផ្សះផ្សា រីកចម្រើន បញ្ចប់ការឆ្លងកូវីដ​-១៩ … ក្រោយពេលប្រធានាធិបតីដូណាល់ ត្រាំ​បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី​១៣ខែវិច្ឆិកា​ថា លោក អាចនឹងបរាជ័យចំពោះលោកបៃឌិនក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៣ ខែវិច្ឆិកា​ ឆ្នាំ​២០២០។
ក្រោយការបោះឆ្នោត កាលពីថ្ងៃទី​៣ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ បានចោទប្រកាន់ថាមានការបន្លំ​​ ប៉ុន្តែមិនមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីការណ៍ពិតឡើយ​​។ ​ទាំងនោះហើយទើបធ្វើឲ្យពាក្យបណ្តឹងរបស់លោកត្រូវបានច្រានចោលនៅក្នុងទីក្រុង​ជាច្រើន​។
កន្លងមក លោកបៃឌិនបានប្រកាសពីជ័យជម្នះរបស់ខ្លួន​ ជាប្រធានាធិបតីជាប់ឆ្នោតថ្មី ។ ចំណែកលោកត្រាំវិញមិនទាន់​ប្រកាសទទួលស្គាល់ការបរាជ័យរបស់ខ្លួននៅឡើយ​ទេ​ ក៏ដូចជា​ដំណើរផ្ទេរអំណាចទៅឲ្យក្រុមការងាររបស់លោកបៃឌិន​។ នៅពេលនេះការប្រកាសទទួលស្គាល់បរាជ័យរបស់លោកត្រាំ គឺជាការបើកផ្លូវដើម្បីផ្លាស់ប្តូរអំណាច បញ្ចប់វិវាទដែលធ្វើឲ្យប៉ះពាល់ដល់សង្គមអាមេរិក។
មានប្រសាសន៍នៅសេតវិមាន កាលពីថ្ងៃទី​១៣ខែវិច្ឆិកា លោកត្រាំ បានទទួលស្គាល់ជាលើកដំបូងថា លោកបៃឌិនគឺជាអ្នក​នឹងត្រូវដឹកនាំរដ្ឋាភិបាលថ្មី។ លោកត្រាំ​បន្តទៀតថា លោកសង្ឃឹមថា​រដ្ឋាភិបាលបន្ទាបនឹងមិនបិទប្រទេសពាក់ព័ន្ធកូវីដ​-១៩ នោះឡើយ​ ហើយលោក​នឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ឲ្យបានឆាប់បំផុត ផលិតដោយក្រុមហ៊ុន​Pfizer ។
ការទទួលស្គាល់របស់លោកត្រាំចំពោះការបរាជ័យក្នុងការបោះឆ្នោត ក្រោយរដ្ឋ​Georgia ដែលបានគាំទ្រ​គណបក្សសាធារណរដ្ឋ​រយៈពេល​២៨ឆ្នាំកន្លងមក​បែរជាមកគាំទ្រគណបក្សប្រជាធិបតេយ្យវិញ​។ នៅពេលនេះ លោកត្រាំ​ទទួលបានតែ​២៣២កៅអីតំណាងតែប៉ុណ្ណោះ។ ចំណែកលោកបៃឌិនវិញទទួលបានដល់ទៅ​៣០៦កៅអីតំណាង​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print