ខ្លាំងប៉ះខ្លាំង! ព័រទុយហ្គាល់ប៉ះបារាំងក្នុងព្រឹត្តិការណ៍ National League យប់នេះ

ចែករំលែក៖

ការប្រកួតពានរង្វាន់ UEFA National League ក្នុង League A នៅយប់នេះមានគូសុទ្ធតែខ្លាំងៗប្រកួតគ្នា ដោយមកពីប្រទេសល្បីៗខាងវិស័យបាល់ទាត់។ ជាមួយគ្នានោះគូសត្រូវចាស់ព័រទុយហ្គាល់នឹងបើកទ្វារស្វាគមន៍ក្រុមអតីតម្ចាស់ជើងឯកពិភពលោកបារាំង នៅវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ វិច្ឆិកានេះ។

ក្រុមអតីតម្ចាស់ជើងឯកយូរ៉ូឆ្នាំ២០១៦ធ្វើបានល្អក្នុងប៉ុន្មានប្រកួតកន្លងទៅ ទាំងប្រកួតមិត្តភាពអន្តរជាតិ និងប្រកួតពានរង្វាន់ National League ។ ចំណែកក្រុមជម្រើសជាតិបារាំង មានស្ថិតិមិនសូវល្អដូចព័រទុយហ្គាល់នោះទេ ដោយទើបតែចាញ់ហ្វាំងឡង់ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីថ្ងៃទី១២ វិច្ឆិកា ក្នុងលទ្ធផល២ទល់០។

ប្រវត្តិប្រកួតរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់គឺ៥ប្រកួតឈ្នះ៣ និងស្មើ២ ដោយឈ្នះស៊ុយអែត២ទល់០ក្រៅទឹកដី ក្នុងជំនួប National League, ស្មើជាមួយអេស្ប៉ាញ០ទល់០ក្នុងទឹកដី ក្នុងជំនួបមិត្តភាព, ស្មើជាមួយបារាំង០ទល់០ក្រៅទឹកដី ក្នុងជំនួប National League, ឈ្នះស៊ុយអែតវិញក្នុងលទ្ធផល៣ទល់០ក្នុងទឹកដី ក្នុងជំនួប National League និងឈ្នះអង់ដូរ៉ា៧ទល់០ក្នុងទឹកដី ក្នុងជំនួបមិត្តភាព។

ចំណែកក្រុមខ្លាំងបារាំងវិញ៥ប្រកួតគឺឈ្នះ ស្មើ១ និងចាញ់១  ដោយឈ្នះក្រូអាត៤ទល់២ក្នុងទឹកដី (ជំនួប National League), ឈ្នះអ៊ុយក្រែន៧ទល់១ក្នុងទឹកដី (ជំនួបមិត្តភាព), ស្មើជាមួយព័រទុយហ្គាល់០ទល់០ក្នុងទឹកដី (ជំនួប National League), ឈ្នះក្រូអាត២ទល់១ក្រៅទឹកដី (ជំនួប National League) និងចាញ់ហ្វាំងឡង់២ទល់០ក្នុងទឹកដី ក្នុងជំនួបមិត្តភាព។

ប្រវត្តិជួបគ្នារវាងក្រុមទាំងពីរ៦ប្រកួតកន្លងទៅគឺបារាំងមានស្ថិតិឈ្នះច្រើនជាងព័រទុយហ្គាល់ ដោយបារាំងឈ្នះ៤ដង ព័រទុយហ្គាល់ឈ្នះម្តង(ព្រឹត្តិការណ៍យូរ៉ូ២០១៦) និងស្មើម្តង។ សម្រាប់ការប្រកួតយប់នេះគឺធ្វើឡើងក្នុងទឹកដីព័រទុយហ្គាល់ម្តង ដោយកាលពីប្រកួតក្នុងទឹកដីបារាំងបានត្រឹមស្មើគ្នា០ទល់០ប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ការប្រកួតនៅរាត្រីនេះក្រៅពីព័រទុយហ្គាល់ប៉ះបារាំងក៏មានគូខ្លាំងៗមួយចំនួនទៀតផងដែរគឺក្រុមស៊ុយអែតប៉ះក្រូអាត, ក្រុមអាល្លឺម៉ង់ប៉ះអ៊ុយក្រែន និងស្វ៊ីសប៉ះអេស្ប៉ាញដែលក្រុមទាំងនេះនឹងប្រកួតនៅវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រម៉ោងនៅកម្ពុជាដំណាលគ្នា ៕ដោយ៖ភារៈ

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print