ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនសហការជាមួយលោកអភិបាលរងតំណាងអោយអភិបាលរាជធានីភ្នំពេញបានចុះចែកម៉ាសដល់ពលរដ្ឋក្រីក្រនិងធ្វើការណែនាំឱ្យការពាររក្សាអនាម័យចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទាំងអស់គ្នានាព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២០នៅចំណុចខាងក្រោយវត្តប្រយូវង្ស ស្ថិតក្នុងភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនបានប្រាប់អ្នកយកព័ត៌មានថា ការធ្វើយុទ្ធនាការចុះចែកម៉ាស់ដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិសំណង់មិនរៀបរយប្រមាណជាង៤០០គ្រួសារនេះគឺស្របតាមការណែនាំរបស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ។
ការចុះចែកម៉ាសជូនពលរដ្ឋក្នុងភូមិ៦នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក៏មានការចូលរួមពីមន្ត្រីរដ្ឋបាលខណ្ឌ លោកខាត់ ណារិទ្ធ ចៅសង្កាត់ ទន្លេបាសាក់ និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត ដែលធ្វេីឡេីងនៅចំណុចសំណង់មិនរៀបរយស្ថិតក្នុងភូមិ៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមនជាចំណុចមានប្រជាពលរដ្ឋក្នុងសហគមន៍ច្រេីនប្រមាណជាង៤០០គ្រួសារដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។លោកអភិបាលខណ្ឌបញ្ជាក់ថា ម៉ាស់សម្ដេចតេជោគឺល្អជាងម៉ាស់ដទៃ ព្រោះម៉ាស់នេះពេលពាក់ប្រឡាក់អាចយកទៅបោកទឹកហាលថ្ងៃស្ងួតប្រើបានវិញ ហើយកាត់បន្ថយការបោះចោលនាំឱ្យខូចបរិស្ថានផងដែរ។ ប្រជាពលរដ្ឋម្នាក់ទទួលបានម៉ាសចំនួន២សម្រាប់ផ្លាស់ប្តូរគ្នា។
នៅព្រឹកនេះដែរ លោកអភិបាលបានឆ្លៀតឱកាសផ្ដល់ម៉ាស់ដល់បុគ្គលិកប្រមូលសំរាមប្រចាំខណ្ឌចំការមនចំនួន១៣០នាក់ក្នុង១នាក់ទទួលបានម៉ាស់ចំនួន២និងស្រោមដៃចំនួន១គូ ហើយលោកបានផ្ដាំផ្ញើបងប្អូនជាពិសេសបុគ្គលិកប្រមូលសំរាមត្រូវតែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច ។
នៅក្នុងឱកាសនោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានណែនាំ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយឱ្យប្រជាពលរដ្ឋធ្វើអនាម័យជាប្រចាំ តាមរយៈការឧស្សាហ៍លាងដៃជាមួយសាប៊ូ ទឹកអាល់កុលឬជែល និងត្រូវពាក់ម៉ាស់គ្រប់ទីកន្លែង ព្រមទាំងរក្សាគម្លាតសុវត្ថិភាពពីគ្នាយ៉ាងតិច ១,៥០ម៉ែត្រទៀតផង។
សូមរំលឹកថា នេះជាការចុះចែកម៉ាស៤គោលដៅជាប់គ្នាសម្រាប់ខណ្ឌចំការមន ក្នុងការនាំយកម៉ាស់របស់សម្តេចតេជោហ៊ុន សែនចែកជូនដល់ប្រជាពលរដ្ឋក្នុងទូទាំងខណ្ឌ ដែលកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកាថ្មីៗនេះ លោក ថេង សុថុល បាននាំយកម៉ាស់មួយចំនួនធំចែកជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍រុងរឿងប្រមាណជាង១០០គ្រួសារ ប្រជាពលរដ្ឋរស់នៅតាមប្រឡាយបឹងត្របែក និងបន្តចែកជូនដល់អាជីវករ និងប្រជាពលរដ្ឋក្នុងផ្សារទួលទំពូងដែលសរុបមកដល់ពេលនេះមានប្រមាណជិត២មុឺនម៉ាសហេីយដែលបានចែកជូនប្រពលរដ្ឋ និងបន្តធ្វើយុទ្ធនាការចែកម៉ាសតាមអនុសាសន៍របស់រាជដ្ឋាភិបាលបន្ថែមទៀត។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាក្រកម្ពុជា បានបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាសដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៕ ដោយ៖ ជីណា