​អត្ដ​ព​លិ​ក​ជន​ពិការ​សតិបញ្ញា​មាន​អនុក្រឹត្យ​ស្ដី​ពី​ប្រាក់​រង្វាន់​លើកទឹកចិត្ដ​សម្រាប់​មេដាយ​អន្ដរជាតិ​

ចែករំលែក៖

ភ្នំពេញ​៖​ ប្រមុខ​រាជរដ្ឋាភិបាល​ កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ផ្ដល់​ប្រាក់​ រង្វាន់​លើកទឹកចិត្ដ​សម្រាប់​អត្ដ​ព​លិ​ក​ កីឡា​ខ្សោយសតិ​បញ្ញា​ជា​ផ្លូវការ​ហើយ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ វង​ សូត​ រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច​អតីត​ យុទ្ធ​ជន​និង​យុវ​នីតិសម្បទា​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូ​ឡាំ​ ពិ​ក​កម្ពុជា​ប្រកាស​ឱ្យ​សមាជិក​បានដឹង​ ក្នុង​មហាសន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ ឆ្នាំ​២០១៥​នៅ​ទីស្ដីការក្រសួង​នា​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

​លោក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​ ជា​ ការ​ពិត​គណៈកម្មាធិការ​ស្ប៉េ​ស្យា​ល់​ អូ​ឡាំ​ពិ​ក​កម្ពុជា​គឺជា​ចលនា​កីឡា​មួយ​ ដែល​បម្រើ​ឱ្យ​កីឡា​ជន​ពិការ​ដោយ​ផ្ដោត​ស​ខាន់ទៅ​លើ​ការ​ហ្វឹកហាត់​និង​ការ​ប្រកួត​ ជា​រៀង​រាល់​ឆ្នាំ​ក្នុង​គោលបំណង​ឱ្យ​បង​ ប្អូន​ជន​ពិការ​បាន​ចូលរួម​សកម្មភាព​ កីឡា​ទាំង​កាយសម្បទា​បញ្ញា​សម្បទា​ សីលធម៌​និង​បាន​លើកទឹកចិត្ដ​ឱ្យ​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ជាមួយ​កីឡាករ​កីឡាការិនី​ដទៃ​ក្នុង​សហគមន៍​ ក្នុង​នោះ​ មាន​ទាំង​ក្របខ័ណ្ឌ​ជាតិ​និង​អន្ដរជាតិ​ផង​ ដែរ​ ។​

​លោក​រដ្ឋមន្ដ្រី​បាន​បន្ដ​ទៀត​ថា​ ចាប់​ តាំងពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៥​កន្លង​ ទៅ​កីឡាករ​កីឡាការិនី​ពិការ​សតិបញ្ញា​ ទទួល​បាន​ជ័យ​លា​ភី​មេដាយមាស​ មេដាយ​ ប្រាក់​ និង​មេដាយ​សំរឹទ្ធិ​សរុប​ចំនួន​២៥​ គ្រឿង​ ព្រមទាំង​បាន​ទទួល​ប្រាក់​រង្វាន់​និង​ គ្រឿង​ឥស្សរិយយស​លើកទឹកចិត្ដ​ពី​រាជ​ រដ្ឋាភិបាល​ផង​ដែរ​ ។​ ក្នុង​នោះ​រាជរ​ដ្ឋា​ភិ​ បាល​បាន​ជំរុញ​ឱ្យធ្វើ​សមាហរណកម្ម​ ជន​ពិការ​នៅ​ក្នុង​សង្គម​ដោយ​ផ្ដល់​ឱកាស​ឱ្យ​បងប្អូន​ជន​ពិការ​កាន់តែ​ទទួល​បាន​ តម្រូវការ​ចាំបាច់​នានា​ដូច​មនុស្ស​ទូទៅ​ ដែរ​ ។​

​លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា​ ថ្មីៗ​ នេះ​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​បាន​ ចេញ​អនុក្រឹត្យ​ផ្ដល​ប្រាក់​រង្វាន់​លើក​ទឹក​ ចិត្ដ​ដល់​កីឡាករ​កីឡាការិនី​ខ្សោយសតិ​បញ្ញា​ព្រមទាំង​គ្រូបង្វឹក​គ្រូ​ជំនួយ​ជា​ផ្លូវ​ ការ​ដោយ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ដើម្បី​ លើកទឹកចិត្ដ​អត្ដ​ព​លិ​ក​ជន​ពិការ​គ្រប់ៗ​ រូប​ដែល​ដណ្ដើម​បាន​មេដាយ​ពី​ការ​ប្រកួត​ កីឡា​ស្ប៉េ​ស្យា​ល់​នានា​នៅ​លើ​ឆាក​អន្ដរ​ ជាតិ​ ។​

​នៅ​ក្នុង​មហាសន្និបាត​ នោះ​ដែរ​សមា​ ជិ​ក​ប្រតិបត្ដិ​ក៏​បាន​ស្នើ​ឱ្យ​មហាសន្និបាត​អនុម័ត​លើ​សំណើសុំ​ថវិកា​សម្រាប់​រៀបចំ​កា​រប​ក្រ​កួត​កីឡា​ស្ប៉េ​ស្យា​ល់​អូ​ឡាំ​ពិ​ក​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ដ​មួយ​ចំនួន​ និង​បាន​អនុម័ត​ដាក់​បញ្ចូល​បេក្ខភាព​ សមាជិក​ថ្មី​ជំនួស​សមាជិក​ចាស់​ដែល​ បាត់បង់​សមត្ថភាព​ការងារ​ក្នុង​នោះ​ ក៏​បាន​អនុម័ត​លើ​របាយការណ៍​ការងារ​ ប្រចាំឆ្នាំ​២០១៥​និង​អនុម័ត​លើ​ទិស​ដៅ​សកម្មភាព​ការងារ​សម្រាប់​ឆ្នាំ​២០១៦​ ផង​ដែរ​ ៕​

lida 6 copy

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print