ចិន៖ ថ្មីៗនេះសត្វខ្លាមួយក្បាលត្រូវបានគេប្រទះឃើញដើរលើផ្លូវជាមួយនឹងម្ចាស់របស់វា ក្នុងទីក្រុង Zhangye នៃខេត្ត Gansu ដែលបង្កឲ្យអ្នកថ្មើរជើងដទៃទៀតមានការភ័យខ្លាចនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង តែក្រោយពីសង្កេតយូរៗទៅ ទើបដឹងថា វាមិនមែនជាសត្វខ្លាពិតប្រាកដនោះឡើយ គឺគ្រាន់តែជាសុនខមួយក្បាលប៉ុណ្ណោះ ពិតជារឿងគួរឱ្យហួសចិត្តមែន។
តាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា សុនខពូជ Caucasian shepherd មួយក្បាលនេះ ត្រូវបានម្ចាស់របស់វាប្ដូរពណ៌រោមទៅជាពណ៌មាស និងមានឆ្នូតខ្មៅ ដើម្បីឲ្យដូចទៅនឹងសត្វខ្លា ហើយក៏បន្ថែមកន្ទុយសិប្បនិមិត្តឲ្យវាផងដែរ។
យ៉ាងណាមិញ គេមិនបានដឹងទេថា តើបុរសដែលជាម្ចាស់បានប្រើប្រាស់ថ្នាំពណ៌ប្រភេទអ្វីទៅលើសុនខរបស់គាត់នោះឡើយ។ ទន្ទឹមនឹងនេះដែរ ក៏មានមហាជនមួយចំនួននៅលើបណ្ដាញសង្គមព្រួយបារម្ភពីសុនខផងដែរ ដោយគិតថា ថ្នាំពណ៌អាចនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់សុនខ ឬអាចនឹងពុលស្លាប់ នៅពេលវាលិឍរោមខ្លួនឯងជាដើម៕ដោយ៖ ស សម
សូមទស្សនារូបភាពខាងក្រោម៖
https://youtu.be/ZSDzy2nFdHc