ភ្នំពេញ៖ ដើម្បីចូលរួមលុបបំបាត់និទណ្ឌភាព ការប្រើហិង្សា នៃអំពើល្មើសខុសច្បាប់ លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហោះលើផេកផ្លូវការ បានលើកឡើងពីអំពើហិង្សា ប្រព្រឹត្តដោយសមត្ថកិច្ច ជាទម្លាប់អាក្រក់ក្នុងសង្គម។ ក្នុងនោះលោក ដួង តារា បានថ្លែងថា៖ ទម្លាប់វាយគេបង្ករបួសស្នាមរត់ចូលបន្ទាយយករួចខ្លួនត្រូវតែឈប់!
យេីងនាំគ្នាលុបបំបំបាត់អំពេីហឹង្សាដេីម្បីសេចក្តីសុខរបស់លរដ្ឋ។
ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រូបនេះបានបញ្ជាក់ថា៖ មានប្រជាពលរដ្ឋបានខលប្រាប់ខ្ញុំថា មានបុរសម្នាក់ជាទាហាន ឈ្មោះ ហុង លឹមហ៊ី បានបង្កហឹង្សាទៅលើមីងឈ្មោះ អ៊ិត រុំ អាយុ៥៨ឆ្នាំ បណ្តាលអោយគាត់សន្លប់ ហើយបានដឹកមកព្យាបាលនៅពេទ្យបង្អែកត្រពាំងក្រឡឹង។ មីង អ៊ិត រុំ សន្លប់អស់មួយព្រឹក ហើយនោមអត់ចេញទៀតផង។ ករណីហឹង្សានេះ គឺបណ្តាលមកពី ជនបង្ករហេតុ ធ្លាប់មាន ទំនាស់ដីធ្លីជាមួយ មីង អ៊ិត រុំ ដែល ឯឧ ហ៊ុន ម៉ានី បានជួយមីង ពីមុនម្តងរួចមកហើយ។
លោកបន្តថា៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកភ្នំស្រួចបានសហការជាមួយជំនាញពាក់ព័ន្ធទៅអញ្ជើញទាហានរូបស្រស់មកដោះស្រាយទទួលខុសត្រូវ តែគាត់បានរត់ចូលបន្ទាយ ដែលមានមេបញ្ជាការឈ្មោះ ឡាញ់ កៅ នៅកងរថក្រោះ អាសេអូ។ ការបង្កររបួសស្នាមលើអ្នកដ៏ទៃ គឺជាបទល្មើសជាក់ស្តែងដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ? មិនមែនជា ការប្រព្រឹត្តបទល្មើសយោធាទេ ? ហើយក៏មិនអាចប្រើ តួនាទីទាហាន ក្នុងការគេចខ្លួនដែរ ….. ។
ទោះជនប្រព្រឹត្តិល្មើស បានចូលទៅពួនក្នុងបន្ទាយ យករួចខ្លួន ឬចូលទៅសុំទោសមេមកដោះស្រាយជាមួយពលរដ្ឋ ក៏ជននោះ មិនអាចរួចផុតពី ការទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ !!!!
បើបានធ្វើខុសហើយ សូមចេញខ្លួនមកទទួលខុសត្រូវលើអ្នករងគ្រោះអោយស័ក្តសមជាទហានមានវិន័យហើយកសាងខ្លួនអោយបានល្អទៅគឺពលរដ្ឋនឹងស្រឡាញ់ពេញចិត្តមិនខាន។
កុំទម្លាប់វាយបង្ករបួសស្នាមដល់អ្នកដទៃហេីយគេចរត់ចូលបន្ទាយយករួចខ្លួនបែបនេះ មិនល្អទេ។ តើបងប្អូនយល់យ៉ាងណាដែរ?
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ៖ សុខ ខេមរា