ខេត្តព្រៃវែង+កំពត ៖ ក្នុងឆ្នាំនេះតម្លៃស្រូវមានតម្លៃថ្លៃគ្រាន់បើ នេះបើតាមកាអះអាងពីប្រជាសិករដែលកំពុងតែប្រមូលផលស្រូវហើយលក់ទាំងសំណើមទៅឲ្យឈ្មួញ ។
លោក ហ៊ិន ហឿន ជាកសិករដែលកំពុងតែប្រមូលផលស្រូវនិងកើបលក់ភ្លាមៗឱ្យឈ្មញកណ្តាលនៅខេត្តព្រៃវែងបានអះអាងតាមទូរស័ព្ទថា តម្លៃលក់តាំងពីខែតុលា មកដល់ពេលនេះ គឺនៅក្នុងរង្វង់ពី ៩០០ ទៅ ១០០០ រៀលជាងតិចតួច នៅក្នុងមួយគីឡូក្រាម ។
លោកបានអះអាងថា តម្លៃនេះហាក់ប្រសើរជាងឆ្នាំមុន ដោយកាលនោះឈ្មួញទម្លាក់ថ្លៃដល់ទៅ ៧០០ឬ៨០០រៀលប៉ុណ្ណោះ ។
លោក តឿន ណាង ជាកសិករនៅស្រុកដងទង់ខេត្តកំពតឯណោះវិញ បានអះអាងថា ឆ្នាំនេះឈ្មួញកណ្តាលចុះមកទិញដល់វាលស្រែមួយគីឡូក្រាមថ្ងៃមុន តែ១០០០រៀលទេ តែថ្ងៃនេះឡើងបន្តិច គឺ ១០១០ រៀល ។
លោកបានបញ្ជាក់ថា ” ឆ្នាំនេះឈ្មួញដូចជាមិនក្រឡូកថ្លៃស្រូវទេ តម្លៃល្អ ហើយថេររហូតតាំងពីប្រមូលផលមក “៕ដោយ ៖ ស សម