រំភើបនឹងវត្តមានភ្ញៀវច្រើនពេក អាង សុជាតា និង ម្តាយ ក្តុកក្តួលស្រក់ទឹកភ្នែក

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង កញ្ញា អាង សុជាតា និងអ្នកនាង សឿន ផានផាភួង បានថ្លែងពីក្តីរំភើបរហូតស្រក់ទឹកភ្នែកទាំងពីរនាក់ក្រោយពីនាងមិននឹកស្មានអំពីវត្តមានភ្ញៀវចូលរួមច្រើនកុះករមិននឹកស្មានដល់ព្រោះតែកម្មវិធីមិនអាចលុបចោលបានភ្លាមៗចំពេលរកឃើញសញ្ញានៃជំងឺកូវីដ-១៩ជាថ្មីនោះ។ កម្មវិធី ខួបពួកគេដែលត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៤ ខែវិច្ឆិកានេះ។

យ៉ាងហោចណាស់មានភ្ញៀវកិត្តិយសប្រមាណ៤០០នាក់ដែលភាគច្រើនជាអ្នកសិល្បៈបានបង្ហាញវត្តមានក្នុងកម្មវិធីខួបកំណើតរបស់តារាសម្តែងទាំងពីរ។ ថ្លែងដោយក្តីរំភើបរហូតអួលដើមករស្រក់ទឹកភ្នែក ព្រោះតែកម្មវិធីនាងនឹងមិនសង្ឃឹមថាមានភ្ញៀវច្រើនចូលរួមឡើយព្រោះតែទើបនឹងលេចចេញការរកឃើញសញ្ញាថ្មីនៃការឆ្លងជំងឺកូវីដ-១៩ជាថ្មីនោះ។ នាងថាកន្លងមកនាងធ្លាប់សន្យា នឹងកូនស្រីថាឈានចូលដល់វ័យ១៦ ឆ្នាំអ្នកនាងនឹងរៀបចំពិធីជប់លៀងទ្រង់ទ្រាយធំមួយសម្រាប់នាង ទើបសម្រេចចិត្តយកថ្ងៃទី១៤ ខែវិច្ឆិកានេះតែម្តង ។ នាងថាពិបាកនឹងរំសាយកម្មវិធីព្រោះវាកៀកនឹងថ្ងៃកម្មវិធីពេកគឺមុនប៉ុន្មានថ្ងៃប៉ុណ្ណោះហើយអ្វីៗក៏កក់រួចហើយមិនអាចរំសាយបាន ហើយមានតែការបង្ការតាមរយៈការវាស់កម្តៅ ស្កេន បាញ់ថ្នាំមុនពេលចូលរួមកម្មវិធី។ នាងថាមិននឹកស្មានទេថានឹងមានភ្ញៀវច្រើនលើសពីអ្វីដែលនាងបានរំពឹងទុកដែលនេះបង្ហាញពីការស្រលាញ់រាប់អានរបស់អ្នករួមអាជីព និងបងប្អូនទើបធ្វើឲ្យនាងរំភើបខ្លាំង។នាងថាភ្ញៀវនាងអញ្ជើញប្រមាណជាង៣០០នាក់ ប៉ុន្តែត្រៀមរហូតដល់៤០តុហើយមកពេញទាំងអស់។ នាងថាក៏មានសិល្បករមួយចំនួនដែលរវល់ចេញថតនៅតាមខេត្ត និងមានធុរៈចាំបាច់ដែលមិនអាចមកចូលរួមបាន ប៉ុន្តែនាងពិតជាអរគុណសម្រាប់ទឹកចិត្តនឹងការស្រលាញ់រាប់អានដោយស្មោះនេះ។

ជាមួយគ្នានេះនាងបានលើកឡើងដែរថាប៉ុន្មានឆ្នាំចុងក្រោយនេះការងារសិល្បៈនាងនិងកូនស្រី កញ្ញា អាង សុជាតា កាន់តែល្អប្រសើរ និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដែលនាងរំពឹងថាការគាំទ្រនេះនឹងនៅតែបន្តមាននិងកើនឡើងបន្តផងដែរ ដែលនាងនិងកូនស្រីនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព

...

  • ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print