យកដុំថ្មដោះស្រាយគំនុំចាស់ ម្នាក់ចូលពេទ្យ ៦នាក់ចូលទ្រុង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានបញ្ជូនយុវជនមួយក្រុមទៅតុលាការនៅរសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០នេះក្រោយពីបានយកដុំថ្មគប់ទៅលើយុវជនម្នាក់ទៀតដើម្បីរំសាយកំហឹង។
លោក យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុងសិរីសោភ័ណបានដឹងថា កាលពីវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីហិង្សាមួយបានកើតឡើងបង្កដោយក្រុមយុវជនមានគ្នា៦នាក់បានយកដុំថ្មគប់ទៅលើយុវជនម្នាក់ទៀតបណ្តាលឱ្យបាក់ថ្គាមខាងឆ្វេង នៅចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថក្រុង។ ក្រោយទទួលបានបណ្តឹងហើយ ក្រុមការងារបានធ្វើការស្រាវជ្រាវភ្លាមៗហើយឈានដល់ឃាត់ខ្លួនយុវជនមួយក្រុមជាបក្សពួកមានគ្នា៦នាក់គឺ១-ឈ្មោះ ឈន ឆានុន ភេទប្រុស ២-ឈ្មោះ សាមុនី សុធេប ភេទប្រុស ៣-ឈ្មោះ មាស វាសនា (ហៅសី) ភេទប្រុស ៤-ឈ្មោះ ឈួយ ខាន់ឈីត ភេទប្រុស ៥-ឈ្មោះ ផាត សុភ័ក្រ្ដ (ហៅទី) ភេទប្រុស និង ៦-ឈ្មោះ ងួន ចាន់រះ ភេទប្រុស យកមកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេទាំង៦នាក់បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើឈ្មោះ គ្រិច សុជាតិ បណ្តាលឱ្យបាក់ថ្គាមឆ្វេងប្រាកដមែន ដោយក្នុងនោះអ្នកគប់គឺឈ្មោះ ឈូយ ខាន់ឈីត ជាជនដៃដល់ដោយអ្នកទាំងពីរធ្លាប់មានជម្លោះពាក្យសម្តីជាមួយគ្នាកន្លងមក ៕ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print