ទីក្រុងប៉េកាំង​អំពាវនាវទីក្រុងវ៉ាស៊ីនតោន បញ្ចប់ការគាបសង្គត់ទៅលើក្រុមហ៊ុនចិន

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំងបានអំពាវនាវដល់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន​បញ្ឈប់រាល់ការគាបសង្កត់ទៅលើបណ្តាក្រុមហ៊ុនចិន ។ ជាមួយគ្នានោះចិនក៏បានប្រឆាំង និងការ​ហាមប្រាមរបស់អ្នកវិនិយោគទៅលើក្រុមហ៊ុនចិន​ ដែលប្រធានាធិបតីត្រាំ បានអនុម័ត។
គេហទំព័រ​របស់ក្រសួងពាណិជ្ជកម្មចិន​ នៅថ្ងៃទី​១៦ខែវិច្ឆិកា បានផ្សាយថា «ទីក្រុងប៉េកាំង​បានបង្ហាញពីទស្សន រឹងមាំទប់ទល់ការដាក់គំនាបទៅលើក្រុមហ៊ុនចិនពីសំណាក់រដ្ឋាភិបាលអាមេរិក​។​ អាមេរិក បានចោទប្រកាន់ដោយគ្មានហេតុផល​ទៅលើក្រុមហ៊ុនចិនមួយចំនួនថា ស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំងទាហាន​។ ​ ទាំងនោះ​មិនមែនជាការពិតឡើយទីក្រុងប៉េកាំងប្រឆាំងជាដាច់ខាត»។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី​១២ខែវិច្ឆិកា ប្រធានាធិបតីដូណាល់ ត្រាំ បានចុះហត្ថលេខា​ទប់ស្កាត់ការវិនិយោគពីក្រុមហ៊ុនអាមេរិក​ទៅលើក្រុមហ៊ុន​ចិនចំនួន​៣១​ ដោយចោទថាមានពាក់ព័ន្ធកម្លាំងយោធា ។
ទាំងនោះជាគោលនយោបាយធំបំផុតរបស់លោកត្រាំ ទៅលើប្រទេសចិនក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក បានបញ្ចប់​។ លោកត្រាំ​បានប្រើប្រាស់ពេលវេលាចុងក្រោយក្នុងអំណាចដើម្បី​វាយប្រហារ ដាក់គំនាបទៅលើប្រទេសចិន​ ដែលជាការគំរាមកំហែងដល់មហាអំណាចរបស់អាមេរិក ក្នុងពេលខាងមុខ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print