កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​ថៃ​

ចែករំលែក៖

ភ្នំពេញ៖ កាលពី​ថ្ងៃ​១​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ លោក ប៉េ​ត្រូ​ស ស៊ូ​ម៉េ​លី​ស (Petros Sourmelis) ប្រធាន​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​ថៃ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិភាក្សា​ត្រៀម​សម្រាប់​កិច្ចប្រជុំ​របស់​អនុ​ក្រុម​ស្តីពី​ពាណិជ្ជកម្ម​និង​វិនិយោគ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​សហភាព​អឺ​រុ​ប​លើក​ទី​១១ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦-២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ តាម​ប្រព័ន្ធ​វីដេអូ​។​

​នៅក្នុង​ឱកាស​នោះ លោករដ្ឋលេខាធិកា​រ បានធ្វើ​បច្ចុប្បន្នភាព​ស្តីពី​កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប និង​បានលើកឡើង​ពី​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ​-១៩ លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។
​ជាមួយគ្នានេះដែរ លោក​រដ្ឋលេខាធិកា​រ ក៏បាន​មានប្រសាសន៍ថា ផលប៉ះពាល់​កើតចេញពី​វិបត្តិ​កូ​វីដ​-១៩ បានធ្វើឱ្យ​ការបញ្ជាទិញ​ពី​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​មានការ​ថយចុះ ដោយសារ​ការបិទ​ទីផ្សារ​ក្នុងស្រុក និង​ការកាត់បន្ថយ​ការប្រើប្រាស់​ក្នុងស្រុក​។​

​ទន្ទឹមនឹងនេះ កិច្ចពិភាក្សា​ក៏បាន​ផ្លាស់ប្តូរ​បច្ចុប្បន្នភាព​ស្តី​ពី​វិធានការ​ក្នុងការ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​បរិបទ​កូ​វីដ​-១៩ ការធ្វើ​វិសោធនកម្ម​ច្បាប់​កម្ពុជា​ទាក់ទង​នឹង​ពាណិជ្ជកម្ម​និង​វិនិយោគ ការចរចា​របស់​កម្ពុ​ជា​ក្នុង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ការវិវត្ត​នៃ​របៀបវារៈ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ផលប៉ះពាល់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​-​វៀតណាម​លើ​កម្ពុជា ដំណើរ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អឺរ៉ុប និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ពិសេស​ហ្វ៊ី​លី​ពី​ន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ថៃ ព្រមទាំង​បញ្ហា​មួយចំនួនទៀត ដែល​នឹងត្រូវ​លើក​យកមក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​របស់​អនុគណៈកម្មាធិការ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​៕

ប្រភព៖ AKP

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print