ចិនបានបង្កើនសមត្ថភាពការពារ កាន់តែរឹងមាំជាមួយឃ្លាំងអាវុធដ៏ទំនើប ក្នុងនោះមានអាវុធបរមាណូជាដើម។ អាវុធរបស់ចិនមានកម្លាំងខ្លាំងគ្រប់គ្រាន់សម្រាប់ទប់ទល់រាល់ការវាយប្រហារណាមួយពីអាវុធបរមាណូរបស់សត្រូវ។
មានប្រសាសន៍នៅក្នុងវេទិកាMoganshan រយៈពេល ៤ថ្ងៃស្តីពីបញ្ហាក្នុងប្រទេសនិងអន្តរជាតិ ក៏ដូចជាគម្រោង៥ឆ្នាំ របស់ចិន លោកWang Xiangsui សាស្ត្រាចារ្យមកពីមហាវិទ្យាល័យBeihang ក្នុងទីក្រុងប៉េកាំង បានបញ្ជាក់ថា ប្រព័ន្ធការពាររបស់ចិនរឹងមាំ ក៏ដូចជារូងក្រោមដីធំរក្សាទុកអាវុធដែលមានកាំជ្រួចមីស៊ីល បំពាក់ក្បាលគ្រាប់បរមាណូ ។អាវុធទាំងនោះអាចវាយបកទៅលើសត្រូវគ្រប់ពេល។
លោកWang Xiangsui បានបញ្ជាក់ថា «ការវាយប្រហារដោយអាវុធបរមាណូមកលើប្រទេសចិនពីសំណាក់រដ្ឋាភិបាលអាមេរិក នៅតែជាជម្រើសដ៏សំខាន់។ ប៉ុន្តែ ជម្រើសនោះនឹងត្រូវប្រឈមបញ្ហាជាច្រើនដោយសារទីក្រុងប៉េកាំងមានអាវុធគ្រប់គ្រាន់សម្រាប់វាយប្រហារទៅលើអាមេរិកវិញ។
មិនដូចពីការទម្លាក់គ្រាប់បែកបរមាណូនៅជប៉ុននោះឡើយ ប្រសិនបើពេលនោះជប៉ុនមានគ្រាប់បែកបរមាណូ ប្រហែលជាអាមេរិកមិនទាហានទម្លាក់ឡើយ ហើយជប៉ុនក៏នឹងវាយបកទៅលើអាមេរិកវិញផងដែរ។ សម្រាប់ចិននៅពេលនេះ អាវុធបរមាណូ គឺជាខែលការពារយ៉ាងរឹងមាំបំផុត។
ក្រៅពីគ្រាប់បែកបរមាណូ ចិននៅមានមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ អាចកម្ទេចគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក ដោយប្រើរយៈពេលខ្លីតែប៉ុណ្ណោះ។ លោកWang Xiangsui បានវាយតម្លៃថា ការលើកឡើងបែបនេះ គឺដើម្បីឲ្យប្រទេសមហាអំណាចទាំងពីរនៅលើពិភពលោក ពិចារណា បង្កើតទំនាក់ទំនងល្អប្រសើរនិឹងគ្នាឡើងវិញ ហើយបើប្រឈមមុខនោះមានតែវិនាសទាំងពីរនោះទេ៕