ភ្ញាក់ផ្អើលក្មេងស្រីពីរនាក់ រអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ម្នាក់ និងម្នាក់ទៀតសង្គោះទាន់ពេល

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ក្មេងស្រី ២នាក់នាំគ្នាលេងទឹកស្រះក្រោយផ្ទះ មិនប្រយ័ត្នបណ្ដាលឱ្យលង់ស្លាប់ម្នាក់ និងម្នាក់ទៀតជួយសង្គ្រោះររួចផុតពីរសេចក្តីស្លាប់ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៤,១០នាទី ស្ថិតនៅចំណុចស្រះទឹកក្រោយផ្ទះ ចម្ងាយប្រមាណ៣០ម៉ែត្រ ទំហំ១០x២០ និងមានជម្រៅប្រមាណ ០៣ម៉ែត្រ ស្ថិតក្នុងភូមិអូស្វាយ.ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

បើតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍ឃុំអូរស្វាយ មុនពេលកើតហេតុក្មេងស្រី ២នាក់បាននាំគ្នាទៅលេងទឹកស្រះក្រោយផ្ទះ ដោយឪពុកម្ដាយទាំងពីរមិនបានដឹងនិងចាប់អារម្មណ៍ ទើបបណ្ដាលឱ្យក្មេងស្រីទាំងពីរនាក់ រអិលជើងធ្លាក់ចូលក្នុងស្រះទឹកលង់ ទើបមានការភ្ញាក់ផ្អើលឆោរឡោ។ ដោយសារបាត់កូន មិនដឹងទៅណាទើបមានការសង្ស័យទៅរកមើលនៅស្រះទឹកក្រោយផ្ទះ ក៍ប្រទះឃើញក្មេងស្រីទាំងពីរអ្នក កំពង់លង់ទឹកក្នុងស្រះ ខណ:ពេលនោះឪពុកម្តាយស្លន់ស្លោរ ក៍ស្ទុះទៅស្រង់ឡើងគោកជួយសង្គ្រោះភ្លាមៗ តែមិនអាចជួយសង្គ្រោះបានទាំងពីរអ្នកឡើយ ធ្វើឪ្យស្លាប់ម្នាក់និងសង្គ្រោះបានម្នាក់។

បើតាមរបាយការណ៍នគរបាលប៉ុស្តិ៍អូស្វាយបានឪ្យដឹងថា: ក្មេងស្រីរងគ្រោះទី១.ឈ្មោះ ធន់ ស្រីណា ភេទស្រី អាយុ ០២ឆ្នាំ ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងរួចផុតពីរក្តីស្លាប់។ ក្មេងស្រីទី២.ឈ្មោះស៊ុំ លីដា ភេទស្រី អាយុ ០៣ឆ្នាំ លង់ទឹកបណ្ដាលឲ្យស្លាប់ មិនអាចសង្គ្រោះបាន។ របាយការណ៍បញ្ជាក់ថា: ជនរងគ្រោះទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ ក្រោយធ្វើកោសលវិច័យ ទៅលើក្មេងស្រីរងគ្រោះទាំងពី ពិតជាលង់ទឹកដោយខ្លួនឯង ពុំមានមូលហេតុផ្សេងឡើយ។ ចំណែកក្មេងស្រីដែលស្លាប់នោះត្រូវបានសមត្ថកិច្ច ប្រគល់ឪ្យក្រុមគ្រួសារ ឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

គួររំលឹកថា: ឪពុកម្ដាយគ្រប់រូបគួរតែមានការប្រុងប្រយ័ត្ន ទៅលើកូនៗតូចៗ ជាពិសេសអ្នកដែលមានស្រះទឹកនៅក្បែរផ្ទះ គួរតែប្រុងប្រយ័ត្នខ្ពស់ ត្រូវធ្វើរបងហ៊ុំព័ទ្ធការពារ បើមិនចាំបាច់គួរតែលុបបំបាត់ចោល ឬគួរកុំឪ្យមានស្រះទឹកនៅក្បែរផ្ទះ វាអាចមានហានិភ័យនិងបង្កគ្រោះថ្នាក់ដល់ក្មេងតូចៗ ដែលពុំចេះគិតជាពិសេសកូនៗជាទីស្រឡាញ់
ពេលគ្រោះថ្នាក់ ឬបាត់បង់វាធ្វើឲ្យឪពុកម្ដាយសាច់ញាត្តិ មានវិប្បដិសារី ដូចករណីក្មេងស្រីពីរនាក់ខាងលើ៕ដោយ!មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print