ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះនៅមុខសាលាខេត្តប៉ៃលិនមានរៀបចំពិធីសំណេះសំណាសនិងចែកគ្រឿងឧបភោគបរិភោគដល់ជនពិការដែល
រងគ្រោះថ្នាក់ដោយសារមីននៅក្នុងខេត្តប៉ៃលិនចំនួន៥០០នាក់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី ធុជ ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១អាជ្ញាធរជាតិកម្ចាត់មីនហើយពេលនោះលោកបានសង្កត់ធ្ងន់ថាជនពិការមិនមានន័យថាអសមត្ថភាពនោះទេផ្ទុយទៅវិញអ្នកពិការសុទ្ធតែជាអ្នកមានស្នាដៃជា វីរជនជាអ្នកការពារទឹកដីប្តូរសាច់ប្តូរឈាមនិងបូជាជីវិតដើម្បីជាតិនិងប្រជាជនយើង។ម្យ៉ាងទៀតបច្ចុប្បន្នអ្នកពិការគាត់ក៏ជាជីតាល្អឪពុកល្អជាបងជាប្អូនល្អឬជាកូនល្អនិងជាជីដូនជាម្តាយជាប្រពន្ធនិងជាកូនល្អផងដែរ។
លោក ទេសរដ្ឋមន្ត្រីបានបន្តថា
ជនពិការនៅខេត្តប៉ៃលិននេះ សុទ្ធតែជាអ្នកចូលរួមចំណែកអនុវត្តន៍ គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោដើម្បីនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍រហូតដល់សព្វថ្ងៃនេះ
ដែលនេះសបញ្ជាក់ឲ្យឃើញថាជនពិការទាំងអស់មានគុណបំណាច់ចំពោះជាតិធំធេងណាស់ដែលពួកយើងទាំងអស់គ្នាមិនអាចបំភ្លេចគុណណូបការ:នេះបានទេ។
ក្នុងពិធីនេះដែរ លោក ផាន់ ចាន់ធុល
អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាក្នុងនាមភិបាលខេត្ត លោកសូមស្វាគមន៍លោកទេសរដ្ឋមន្ដ្រីដែលបានលះបង់ពេលវេលាមានតម្លៃ ចុះមកសួរសុខទុក្ខនិងយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនមកចែកជូនដល់ជនរងគ្រោះដោយសារមីនក្នុងខេត្តប៉ៃលិន។
លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់ពុកម៉ែបងប្អូនដែលជាជនពិការទាំងអស់កុំអស់សង្ឃឹមដោយប្រមុខរដ្ឋាភិបាលមិនទុកពុកម៉ែបងប្អូនចោលទេគឺជានិច្ចកាលសម្តេចទាំងទ្វេតែងតែនឹករលឹកនិងសួរសុខទុក្ខបងប្អូនតាមរយ:ថ្នាក់ដឹកនាំក្រោមជាតិដូចជាពេលនេះជាដើម។
ម្យ៉ាងទៀតសូមបងប្អូនថែរក្សាសុខភាពនិងស្តាប់ការណែនាំពីក្រសួងសុខាភិបាលដើម្បីជៀសផុតពីជំងឺកូវីដ-១៩ឲ្យបាន។
សូមបញ្ជាក់ថាអំណោយជាគ្រឿងឧបភោគបរិភោគដែលចែកជូនពលរដ្ឋជាជនពិការដោយសារមីនចំនួន៥០០នាក់នេះជាអំណោយរបស់អាជ្ញាធរជាតិកម្ចាត់មីន ក្នុងមួយគ្រួសារៗទទួលបាន :
១. អង្ករ ២០គីឡូក្រាម
២. ទឹកត្រី ១យួរ
៣.ទឹកសុីអុីវ ១យួរ
៤. មីម៉ាម៉ា ១កេះ
៥. ត្រីខ ៥កំប៉ុង
៦.សាប៊ូ៤ដុំ
និង៧.ថវិកាចំនួន ២០,០០០រៀលផងដែរ៕
ដោយ÷ ស សារ៉េត