ភ្នំពេញ៖ ការសរសេរលេីកឡេីងបែបនេះ ត្រូវសម្តេចតេជោបញ្ជាក់ថា ដោយសារជាប់រវល់ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់បូកបន្ថែមដោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ ខ្ញុំមិនបានវាយកូនគោលឬហាត់ប្រាណជាងមួយខែហើយ។
ថ្ងៃនេះចេញវាយកូនគោលលើកដំបូង
ជាមួយសម្ភារថ្មីពិនិត្យឃើញថាកម្លាំង
វាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាក
ក្នុងបន្ទប់១៤ថ្ងៃ។អ្វីដែលប្លែកគឺក្បាល
ពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរ
ឱ្យបានពី៨ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ។
សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការ
មកវាយកូនគោលតែខ្ញុំបានពិនិត្យសម្រេចនិងចុះហត្តលេខាលើឯកសារនាៗរួចហើយនិងពេលល្ងាចខ្ញុំបន្តការងារដដែល។
មូលហេតុដែលខ្ញុំធ្វើដូចនេះក៏ព្រោះតែ
ចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃតើមានការប្រែប្រួលយ៉ាង
ណា? ។ ម្យ៉ាងទៀតទីលានវាយកូនគោល
នៅជាប់នឹងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។
លាហើយព្រឹត្តិការណ៍៣វិច្ឆិកា៕ ដោយ៖ សូរិយា